KPT+
ឱសថការីបារាំងម្នាក់ ចែករំលែកអាថ៌កំបាំងថែរក្សាស្បែក ៦ យ៉ាង
Natacha ជាឱសថការីជនជាតិបារាំងម្នាក់ដែលមានបទពិសោធន៍ខាងថែទាំស្បែក ១៥ ឆ្នាំមកហើយ គាត់ប្រាប់ទស្សនាវដ្ដី Vogue ថា “នៅប្រទេសបារាំង ឱសថស្ថានគឺជាកន្លែងទិញរបស់ថែរក្សាស្បែកល្អឥតខ្ចោះ” ។ ចំណែកខាងក្រោមនេះគឺជាអាថ៌កំបាំងថែរក្សាស្បែក ៦ យ៉ាងរបស់ Natacha ៖

១. ប្រើគ្រឿងផ្សំសកម្មដែលត្រូវគ្នា មិនមែនប្រឆាំងគ្នាទេ
គ្រឿងផ្សំសកម្មដែលត្រូវគ្នាមានដូចជា វីតាមីនស៊ីជាមួយឡេការពារកម្ដៅថ្ងៃ និង retinol ជាមួយឡេ ឬសេរ៉ូម HA ។ សម្រាប់គ្រឿងផ្សំសកម្មដែលប្រឆាំងគ្នាវិញរួមមាន retinol ជាមួយវីតាមីនស៊ី អាចធ្វើឲ្យមុខប្រតិកម្ម និង retinol ជាមួយ niacinamide បណ្ដាលឲ្យប្រសិទ្ធភាពធ្លាក់ដល់សូន្យតែម្ដង ។
២. មិនប្រើផលិតផលលាងមុខពេលព្រឹក
ដើម្បីការពាររបាំងស្បែក Natacha ណែនាំឲ្យលាងសម្អាតមុខពីរតង់នៅពេលយប់ ដល់ពេលព្រឹកលុបតែទឹកធម្មតាប៉ុណ្ណោះ ។

៣. លាបផលិតផលគ្រប់មុខជាមួយម្រាមដៃរបស់អ្នក
“ខ្ញុំតែងតែប្រើដៃលាបមុខ” Natacha និយាយ “ការធ្វើចលនាលើមុខអាចបង្កើនភាពជឿជាក់ កាត់ស្ត្រេស និងជំងឺថប់បារម្ភ” នាងពន្យល់ហើយបន្ថែមថាវានឹងកាត់បន្ថយទុក្ខព្រួយ ជួយឲ្យគេងលក់ស្រួល និងស្បែកភ្លឺថ្លា” ។
៤. ជ្រើសយកគ្រឿងផ្សំធម្មជាតិ
Natacha បានឲ្យដឹងថា ខណៈវិទ្យាសាស្ត្រជាចំណុចឈានមុខគេក្នុងឱសថស្ថានប្រទេសបារាំង គ្រឿងផ្សំធម្មជាតិត្រូវបានរំពឹងទុកដោយសារសមត្ថភាពព្យាបាលរបស់វា ។ នាងបានណែនាំឲ្យប្រើទឹកដោះស្ដេចឃ្មុំ ដែលជាសារធាតុចិញ្ចឹមម្យ៉ាងផលិតដោយកម្មករឃ្មុំផងដែរ ។ ទឹកដោះស្ដេចឃ្មុំគឺជា អាហារតែមួយគត់សម្រាប់ស្ដេចឃ្មុំ មនុស្សអាចបរិភោគ ឬលាបវាទៅលើស្បែកដើម្បីបង្កើនប្រព័ន្ធភាពស៊ាំបានយ៉ាងមានប្រសិទ្ធភាព ជាពិសេសវាសម្បូរទៅដោយសារធាតុអុកស៊ីតកម្មដែលប្រឆាំងនឹងការរលាក និងជួយព្យាបាលរបួសឲ្យចាប់ជា ។

៥. ជ្រើសរើសឡេការពារកម្ដៅថ្ងៃសរីរាង្គ
ដោយសារឡេការពារកម្ដៅថ្ងៃគីមីអាចធ្វើឲ្យយើងឡើងមុន ក្រហាយ រមាស់ និងឈឺស្បែក ទើបឡេការពារកម្ដៅថ្ងៃសរីរាង្គគឺជាជម្រើសល្អជាង ។
៦. ប្រើកាន់តែតិច កាន់តែល្អ
ផលិតផលស្បែករបស់អ្នកមិនគួរមានច្រើនមុខ ច្រើនជំហានពេកទេ ព្រោះស្បែកមិនអាចស្រូបយកគ្រប់យ៉ាងដែលអ្នកប្រើឡើយ នេះបើតាមការណែនាំពី Natacha ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ភរិយា Justin Bieber ប្រាប់គន្លឹះនៃការថែរក្សាស្បែកមុខប្រចាំថ្ងៃ ៥ ចំណុច
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


