ជីវិតកម្សាន្ដ
គន្លឹះថែរក្សាស្បែក ៤ ជំហានរបស់ Song Hye Kyo សុទ្ធតែជាវិធីសាមញ្ញបំផុត
ប្រសិនបើអ្នកជាទស្សនិកជនដែលស្រលាញ់វិស័យភាពយន្តកូរ៉េ ប្រាកដជាដឹងពី Song Hye Kyo ថាជាតារាស្រីបែបណាមិនខានទេ។ ជាពិសេសក្រោយពីប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំមកដល់អាយុ ៤២ ឆ្នាំហើយ ប៉ុន្តែរាល់ពេលលេចមុខ នាងនៅតែរក្សាតំណែងតួឯកបានដដែល។

លើសពីនេះ សម្រស់របស់ Song Hye Kyo ក៏ជាប្រធានបទដែលត្រូវបានពិភាក្សាជាញឹកញាប់ផងដែរ។ មិនថានាងសម្ដែងជាតួអ្វីក៏តារាស្រី Song Hye Kyo នៅតែបញ្ចេញរូបសម្រស់ស្រស់ស្អាតមិនចាញ់ក្មេងស្រករក្រោយ។ អ្វីដែលពិសេសបំផុតនោះគឺស្បែកតែងតែសភ្លឺថ្លា គ្មានសញ្ញានៃភាពចាស់ណាមួយលេចឡើង។
ដើម្បីថែរក្សាស្បែកឲ្យភ្លឺរលោង Song Hye Kyo អនុវត្តគោលការណ៍ ៤ យ៉ាងខាងក្រោមនេះ៖
១ ការសម្អាតស្បែក នេះគឺជាជំហានដ៏សំខាន់មួយមិនត្រឹមតែសម្រាប់ Song Hye Kyo ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់មនុស្សគ្រប់គ្នាដែលត្រូវយកចិត្តទុកដាក់ផងដែរ ប្រសិនបើពួកគេចង់បានស្បែកដែលមានសុខភាពល្អ គ្មានមុន ។
២ ប្រើប្រាស់បន្លែក្នុងរបបអាហារចៀសវាងអាហារដែលមានជាតិពុល របបអាហាររបស់ Song Hye Kyo មានបន្លែ និងផ្លែឈើជាច្រើន ជួយសម្រកទម្ងន់ រក្សារាងបានយ៉ាងងាយស្រួល។
៣ ប្រើទឹកដោះគោស្រស់ និងទឹកដោះគោជូរគ្មានជាតិផ្អែម លាងមុខរបស់អ្នក ហើយបិទម៉ាសដើម្បីផ្តល់សំណើមដល់ស្បែក។
៤ ប្រើទឹកឃ្មុំ ស៊ុតស ដើម្បីឲ្យស្បែកភ្លឺថ្លា ជាមួយ Song Hye Kyo នេះគឺជាផលិតផលរបាំងធម្មជាតិទាំងស្រុង រក្សាទុក ប្រើពីរដងក្នុងមួយសប្តាហ៍មុនពេលចូលគេង ដើម្បីជួយឲ្យស្បែករលោង និងភ្លឺ។ ល្បាយនេះងាយស្រួលធ្វើនៅផ្ទះ ដែលអ្នកអាចរៀនបានភ្លាមៗ។
ក្រោយបានដឹងពីគន្លឹះថែរក្សាស្បែករបស់តារាសម្ដែង Song Hye Kyo ហើយ យើងខ្ញុំជឿថាលោកអ្នកប្រាកដជាទទួលបានស្បែកស្អាតដូចនាងមិនខាន។ ជាពិសេសប្រសិនបើអនុវត្តតាមតួឯកស្រីក្នុងរឿង The Glory នោះពិតណាស់ផ្ទៃមុខនឹងក្មេងជាវ័យមិនខាននោះទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖BTS ត្រៀមនឹងចេញសៀវភៅផ្ទាល់ខ្លួន និយាយអំពីប្រវត្តិរបស់ពួកគេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


