សន្តិសុខសង្គម
ចាប់ខ្លួនក្រុមចោរប្លន់ម៉ូតូ៥នាក់និងអ្នកទទួលទិញម្នាក់ បន្ទាប់ពីធាក់ប្លន់ម៉ូតូប្ដីប្រពន្ធមួយគូ
កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ជាមុខសញ្ញាធាក់ប្លន់ម៉ូតូពីប្រជាពលរដ្ឋតាមដងផ្លូវនាពេលរាត្រី និងអ្នកទទួលផលចោរកម្មម្នាក់ទៀត។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យខាងលើជាមុខសញ្ញាវាយ ធាក់ផ្តួលម៉ូតូពលរដ្ឋតាមផ្លូវនាពេលរាត្រីរួចប្លន់តែម្តង។

គួបញ្ជាក់ថា កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្រុមជនសង្ស័យបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីប្តីប្រពន្ធពីរនាក់ម៉ាកsuzuki និច មួយគ្រឿងពណ៌ស លាយខៀវ ពាក់ស្លាកលេខភ្នំពេញ1TZ-9210 បានសម្រេច រួចគេចខ្លួនដោយសុវត្ថិភាព នៅតាមបណ្ដោយផ្លូវបេតុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះជាប្ដីមានឈ្មោះ ស៊ាន តុលា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរធ្វើចុងភៅ ស្នាក់នៅម្ដុំក្បែរផ្សារព្រៃទា មានស្រុកកំណើត នៅស្រុកកំពង់ត្រាច ខេត្តកំពត។ ចំណែកប្រពន្ធមានឈ្មោះ ស្រីអូន អាយុ៣០ឆ្នាំ មុខរបរមេការនៅហាងមួយកន្លែង ស្នាក់នៅជាមួយគ្នា។

ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះកម្លាំងសមត្ថកិច្ចក៏ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៥នាក់ និងអ្នកទទួលផលចោរកម្មម្នាក់ផងដែរ។
ក្រោយឃាត់ខ្លួន ជនសង្ស័យទាំងអស់ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់ ចំណែកបក្ខពួកដែលនៅសេសសល់សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕
អត្ថបទ៖ សុខា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


