ព័ត៌មានអន្ដរជាតិ
មេ WHO ព្រមានថា កម្មវិធីលុបចោល ប្រសើរជាងជីវិតលុបចោល
អគ្គលេខាធិការអង្គការសុខភាពពិភពលោក (WHO) បានព្រមានថា សកម្មភាពកម្សាន្តក្នុងឱកាសថ្ងៃឈប់សម្រាកនៃបុណ្យណូអែល និងឆ្លងឆ្នាំអាចនាំឲ្យកើនឡើងជំងឺកូវីដ-១៩ ប្រព័ន្ធសុខាភិបាលលើសលប់ និងស្លាប់កាន់តែច្រើន ហើយបានជំរុញឲ្យផ្អាកការជួបជុំគ្នា។
លោកអគ្គលេខាធិការ Tedros Adhanom Ghebreyesus មានប្រសាសន៍ថា ៖«កម្មវិធីលុបចោលប្រសើរជាងជីវិតលុបចោល»។

លោក Tedros លើកឡើងថា វីរុសបំប្លែងខ្លួន Omicron បានកំពុងរីករាលដាលយ៉ាងលឿនជាងវីរុស Delta និងអាចឆ្លងអ្នកដែលបានចាក់វ៉ាក់សាំងរួចហើយ ឬអ្នកដែលបានជាសះស្បើយពីកូវីដក៏អាចឆ្លងដែរ។
ប្រធានផ្នែកវិទ្យាសាស្ត្ររបស់ WHO លោកស្រី Soumya Swaminathan បន្ថែមនៅពេលឆ្លើយសំនួរអ្នកកាសែតនៅទីក្រុងហ្សឺណែវជាមួយលោក Tedros ថា វាសមហេតុផលដែលសន្និដ្ឋានពីដំបូងថា វីរុស Omicron គ្រោះថ្នាក់ជាងវីរុសមុនៗ ដោយចំនួនឆ្លងកំពុងកើនឡើង ប្រព័ន្ធសុខាភិបាលទាំងអស់កំពុងស្ថិតក្រោមសម្ពាធ។
លោកស្រីបន្តថា វីរុសបំប្លែងខ្លួនថ្មីនេះអាចគេចផុតពីការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំបានយ៉ាងជោគជ័យមួយចំនួន។ ប្រការនេះមានន័យថា ការចាក់វ៉ាក់សាំងដូសបន្ថែមត្រូវការបង្កើតនៅក្នុងប្រទេសជាច្រើន ជាពិសេសដាក់គោលដៅលើមនុស្សដែលមានប្រព័ន្ធការពារភាពស៊ាំខ្សោយ។
លោក Tedros បានប្រាប់អ្នកកាសែតថា ៖«ឥឡូវនេះមានភស្តុតាងជាក់លាក់ដែលវីរុស Omicron កំពុងរាលដាលខ្លាំងជាងវីរុស Delta។ ហើយវាដូចជាមនុស្សដែលបានចាក់វ៉ាក់សាំងរួច ឬអ្នកដែលបានជាសះស្បើយពីកូវីដអាចឆ្លង ឬឆ្លងជាថ្មីបានកាន់តែច្រើន»។

ការលើកឡើងរបស់មេដឹកនាំអង្គការសុខភាពពិភពលោកកំពូលទាំងពីរដោយផ្អែកលើការរកឃើញក្នុងការសិក្សាស្រាវជ្រាវរបស់ Imperial College London ដែលបាននិយាយកាលពីសប្តាហ៍មុនថា ហានិភ័យនៃការឆ្លងជាថ្មីរបស់ Omicron គឺខ្ពស់ជាង៥ដង និងគ្មានសញ្ញាណាដែលបង្ហាញថា វាធូរស្រាលជាងវីរុស Delta ឡើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


