Connect with us

ព័ត៌មានជាតិ

កោះរ៉ុងសន្លឹមមានឆ្នេរកម្សាន្ត៦កន្លែងស្អាតបំផុតទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ

បានផុស

នៅ

កោះរ៉ុងសន្លឹម គឺជាកោះដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត នៅភាគពាយព្យនៃប្រទេសកម្ពុជា។ កោះនេះមានភ្ញៀវទេសចរ ទៅកម្សាន្តរៀងរាល់ថ្ងៃ ដែលភាគច្រើនជាភ្ញៀវបរទេស ពិសេសថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យទាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មុយ ខេន ម្ចាស់រីសត Lazy Beach បានប្រាប់អ្នកយកព័ត៌មានកម្ពុជាថ្មីថា នៅកោះរ៉ុងសន្លឹម មានឆ្នេរកម្សាន្តចំនួន ៦កន្លែង ដែលទាក់ទាញភ្ញៀវទេសចរ និងស្រស់ស្អាតបំផុត គឺទី១. ភូមិ២៣ ឬកោះរ៉ុងសន្លឹម , ២. ឆ្នេរសេនឌីប៊ីច, ៣.​ ឆ្នេរក្រឡក់ត្រីកេះ ឬឆ្នេររមនី, ៤. ឆ្នេរ Lazy Beach, ៥ ឆ្នេរសាតាសេន និងទី៦. សាន់សេដ។ បើតាមលោក មុយ ខេន សម្រាប់កន្លែងស្នាក់នៅក្នុង១យប់តម្លៃចន្លោះពី ៤០ដុល្លារ ទៅជាង ១០០ដុល្លារតាមទីកន្លែង។ សម្រាប់រីសត Lazy Beach របស់លោក មុយ ខេន តម្លៃក្នុង១យប់ ត្រឹមតែ ៤០ដុល្លារប៉ុណ្ណោះ។

ភ្ញៀវទេសចរទៅលេងកោះរ៉ុងសន្លឹម អាចដើរផ្សងព្រេងកាត់ព្រៃ ជិះទូកស្ទូចត្រី ហែលទឹកនៅឆ្នេរសមុទ្រ រួមទាំងសេវាកម្មកម្សាន្តផ្សេងៗជាច្រើនទៀត។

គិតត្រឹមថ្ងៃនេះ ភ្ញៀវទេសចរ បានកក់កន្លែងស្នាក់នៅស្ទើរអស់ទៅហើយ សម្រាប់សម្រាកថ្ងៃឆ្លងឆ្នាំសាកលខាងមុខ។ នេះបើតាមការបញ្ជាក់របស់ម្ចាស់រីសត Lazy Beach។

ចំពោះអ្នកដែលចង់ធ្វើដំណើរទៅកម្សាន្តលំហែអារម្មណ៍នៅកោះរ៉ុងសន្លឹម អាចជិះអូប័រចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ តម្លៃសំបុត្រក្នុងម្នាក់ ២២ដុល្លារ ទៅមក។ រយៈពេលដំណើរប្រមាណជា ៣០ទៅ ៤០នាទី នឹងទៅដល់កោះរ៉ុងសន្លឹម៕ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរខេត្តកំពង់ចាម ទទួលពលករ ពលការិនី មកពីប្រទេសថៃ ចំនួន ១៧នាក់

កីឡា៨ ម៉ោង មុន

ការ​ប្រកួត​ថ្ងៃ​ទី២៨​ មិថុនា​ ជា​ការ​សម្រេច​បំណង​ធំ​មួយ​របស់​ ពេជ្រ អាទិទេព​

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវបេតុងអាមេ១ខ្សែប្រវែងជាង១៣០០ម៉ែត្រ ដែលក្រសួងអភិវឌ្ឍន៍ជនបទកសាងរួចរាល់ហើយ 

ព័ត៌មានជាតិ៩ ម៉ោង មុន

ថៃបិទព្រំដែនជាមួយកម្ពុជាទាំងអស់ ក្រោមលេសកម្ពុជាឈ្លានពាន និងការឆបោកតាមអនឡាញ

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ៖ កម្ពុជា មិនឈ្លានពានប្រទេសណាមួយឡើយ តែកម្ពុជាក៏មិនអនុញ្ញាតឱ្យប្រទេសណាមួយ ឈ្លានពាន អធិបតេយ្យ របស់កម្ពុជាដែរ

Sokha Hotels

ព័ត៌មានពេញនិយម