នយោបាយ
សម្ដេចតេជោ ព្រមានប្រើពេល ៥ ទៅ ១៥ នាទី ដើម្បីដកចោលមេទ័ព ឬមេប៉ូលិសណាមិនទប់ស្កាត់បដិវត្តពណ៌
ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន បានព្រមានទៅដល់មេទ័ព និងមេប៉ូលិសទាំងអស់ថា សម្តេចអាចប្រើពេលពី៥ ទៅ១៥នាទីប៉ុណ្ណោះក្នុងការដកពួកគេចេញពីតំណែង បើសិនពួកគេមិនធ្វើសកម្មភាពទប់ស្កាត់បដិវត្តពណ៌នៅកម្ពុជា។ សម្តេចព្រមានបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មីនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «នៅក្នុងអំណាចរបស់ខ្ញុំ មេទ័ព ឬមេប៉ូលិសណាមិនព្រមធ្វើសកម្មភាព សុំទោស បើអនុក្រឹត ត្រឹមតែ៥នាទី ទៅ ១៥នាទី គឺចប់ហើយ ប្រកាសដកស្រវាត់ចោលតែម្តង ចៅហ្វាយខេត្តក៏ដោយ និយាយគ្នាឲ្យត្រង់ៗអ៊ីចឹងតែម្តង។ មេកងពល មេភូមិភាគ ឧត្តមសេនីយ៍ បើមិនធ្វើសកម្មភាពទប់ស្កាត់ គឺដកចេញពីតំណែង ហើយដាក់មេទ័ពថ្មីចូល រឿង វាត្រូវតែអ៊ីចឹង»។

មិនប៉ុណ្ណោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា៖ «បើគេដាច់ខាតត្រូវផ្តួលរំលំយើង យើងដាច់ខាត ត្រូវកម្ទេចគេចោល យើងអត់មានជម្រើស»។ បើតាមសម្តេចតេជោ គឺក្រុមអតីតបក្សប្រឆាំងចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ប៉ុន្មានឆ្នាំមកហើយ តែត្រូវបានកាត់ស្កាត់បានទាំងស្រុង។ សម្រាប់សម្តេចតេជោ ហ៊ុន សែន ចំណុចគន្លឹះនៃមេធ្វើបដិវត្តពណ៌ គឺការធ្វើឲ្យអព្យាក្រិតភាពនៃកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល។ ចំណែក ចំណុចគន្លឹះនៃអ្នកការពារប្រទេស និងការពារដ្ឋធម្មនុញ្ញ គឺត្រូវក្តោបឲ្យបាននូវកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល៕
អត្ថបទ ៖ វណ្ណ សុគន្ធា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


