សន្តិសុខសង្គម
ទាន់ស្រវឹងបបួលក្មេងស្រីអាយុ ១៤ ឆ្នាំទៅដើរលេង រួចហួសទៅផ្ទះសំណាក់រំលោភបានសម្រេច
នារីជាអ្នករត់តុម្នាក់ ត្រូវចុងភៅដែលធ្វើការនៅភោជនីយដ្ឋានជាមួយគ្នាហើយបបួលនាំទៅដើរលេងបែរជាដឹកចូលផ្ទះសំណាក់ចាប់រំលោភរហូតបានសម្រេច កាលពីយប់ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២១ នៅផ្ទះសំណាក់មួយកន្លែងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លុះល្ងាចថ្ងៃទី ២៨ ខែឆ្នាំដដែល ទើបបែករឿងដល់ម្តាយនាំទៅដាក់ពាក្យបណ្តឹងសុំឱ្យសមត្ថកិច្ចជួយ។

ជនសង្ស័យឈ្មោះ សុខ ណាក់ ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរចុងភៅ នៅភោជនីយដ្ឋានដាយមិនស្តា។ ចំណែកជនរងគ្រោះ អាយុ ១៤ ឆ្នាំ មុខរបររត់តុ នៅហាងជាមួយជនសង្ស័យ ស្នាក់នៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលទើបនិងចូលធ្វើការបាន ១២ ថ្ងៃ។
តាមសម្តីជនរងគ្រោះបានឱ្យដឹងថា នៅយប់កើតហេតុពេលស្បើយភ្ញៀវចូលផឹកស៊ីរូបនាង និងមិត្តភ័ក្ដិធ្វើការជាមួយគ្នា បានបបួលគ្នាផឹកស៊ីនៅក្នុងហាងរួមទាំងចុងភៅម្នាក់ដែរ ពេលដែលផឹកស៊ីស្រវឹងបុរសជាចុងភៅក៏បបួលនាំនាងទៅដើរលេងពេលនោះ នាងក៏ព្រមទៅជាមួយទាំងកំពុងស្រវឹងខ្លាំង។ ជនរងគ្រោះបន្តថា លុះព្រឹកភ្ញាក់ដឹងខ្លួនឡើងស្រាប់តែខ្លួនដេកនៅក្នុងផ្ទះសំណាង ដោយត្រូវបុរសជាចុងភៅរំលោភបានសម្រេចបាត់ទៅហើយ។


តាមសម្តីម្តាយជនរងគ្រោះបានឱ្យដឹងថា មួយរយៈក្រោយនោះ គាត់សង្កេតឃើញកូនរបស់គាត់មិនអាការៈមិនមាត់ក និងមានស្នាមជាប់ខ្លួនទៀត ទើបជជីកសួរនាំរហូតកូនរបស់គាត់រៀបរាប់ដំណើររឿង ក៏នាំមកប៉ុស្តិ៍នគរបាលដើម្បីសុំការអន្តរាគមន៍តែម្តង៕
អត្ថបទ៖ សុខា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


