ព័ត៌មានអន្ដរជាតិ
កំពុងតានតឹង តៃវ៉ាន់ធ្វើសមយុទ្ធស្ទាក់ចាប់យន្តហោះចិន
កងទ័ពជើងអាកាសកោះតៃវ៉ាន់បានបន្លឺសម្រែងទៅលើអាកាសកងរំពងកាលពីថ្ងៃពុធម្សិលមិញក្នុងសមយុទ្ធសេណារីយ៉ូសង្គ្រាមមួយ ដែលបង្ហាញពីការត្រៀមខ្លួនរួចរាល់ចំពេលមានតានតឹងផ្នែកយោធាជាមួយប្រទេសចិន។

មុនពេលចាប់ផ្តើមហោះហើរសមយុទ្ធ ក្រុមទ័ពអាកាសនៅមូលដ្ឋានភាគខាងត្បូងទីក្រុង Chiayi ដែលជាកន្លែងយន្តហោះចម្បាំង F-16 ផលិតដោយអាមេរិកឧស្សាហ៍ព្យាយាមស្ទាក់ចាប់យន្តហោះចម្បាំងចិនបានប្រញាប់ទៅរកយន្តហោះដែលត្រៀមរួចជាស្រេចជាមួយនឹងសំឡេងបន្លឺឡើងកងរំពង។

ការធ្វើសមយុទ្ធដែលមានរយៈពេល៣ថ្ងៃនេះដើម្បីបង្ហាញថា កោះតៃវ៉ាន់បានត្រៀមខ្លួនរួចរាល់ដើម្បីឧបទ្ទវហេតុប្រយុទ្ធណាមួយមុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិនចូលមកដល់នាចុងខែមករាខាងមុខនេះ។

ភាពតានតឹងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ដ៏រសើបបាន និងកំពុងកើនឡើងខ្លាំងក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយតៃវ៉ាន់បានត្អួញត្អែរជារឿយៗអំពីបេសកកម្មរបស់កងទ័ពជើងអាកាសចិននៅជិតកោះប្រជាធិបតេយ្យរបស់ខ្លួន។

យន្តហោះយោធាចិនជាញឹកញាប់ហោះហើរចូលទៅក្នុងផ្នែកភាគនិរតីនៃតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) ជុំវិញកោះដែលតៃវ៉ាន់ត្រួតពិនិត្យ និងល្បាត។
លោកឧត្តមសេនីយ៍ Yen Hsiang-sheng បានប្រាប់អ្នកកាសែតថា ៖«ជាមួយនឹងប្រេកង់ខ្ពស់នៃយន្តហោះកុម្មុយនិស្តចិនចូលដែនអាកាសរបស់យើង អ្នកបើកយន្តហោះរបស់យើងមានបទពិសោធច្រើន និងធ្លាប់ដោះស្រាយបញ្ហាយន្តហោះបែបនេះច្រើនណាស់»។

តៃវ៉ាន់បានកំណត់សកម្មភាពរបស់ចិនថាជាសង្គ្រាម«តំបន់ផេះ»ដែលត្រូវបានធ្វើឡើងដើម្បីបំបាក់កម្លាំងរបស់តៃវ៉ាន់ដោយធ្វើឲ្យពួកគេច្របូកច្របល់ម្តងៗហើយម្តងទៀត និងក៏បានសាកល្បងឆ្លើយតបវិញដែរ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


