វប្បធម៌ ជំនឿ
ខ្សែដៃឬកងដៃមាស ក្នុងសុបិន បញ្ជាក់ពីសេចក្ដីស្រលាញ់ និងគូព្រេងជិតមកដល់
សុបិនឃើញគ្រឿងអលង្ការ ជាទម្រង់ខ្សែដៃឬកងដៃមាស តាមជំនឿភាគច្រើននៃក្តីសុបិនទាំងនេះ ច្រើនផ្ដោតលើសេចក្តីស្រឡាញ់ ដែលមានឲ្យគ្នាទៅវិញទៅមក ឬគូជីវិតដែលជិតមកដល់នាខាងមុខនេះ។

សុបិនឃើញខ្សែដៃមាស បានន័យថា ក្នុងអំឡុងពេលនេះ អ្នកនឹងជួបប្រទះតែរឿងដែលធ្វើឲ្យអ្នកសប្បាយចិត្ត។ ដូច្នេះឈប់ព្រួយបារម្ភ ឬមានមន្ទិលសង្ស័យអ្វី ដែលត្រូវអាក់អន់ចិត្ត ឬគិតមិនល្អចំពោះខ្លួនឯងទៀត។
សុបិនទទួលបានខ្សែដៃពីនរណាម្នាក់ បានន័យថា អ្នកនៅលីវ អាចនឹងរកឃើញគូស្នេហ៍ ឬមនុស្សដែលស្គាល់ចិត្តស្គាល់ថ្លើមគ្នាមកជាយូរ ។ គូជីវិតអ្នក នឹងរកឃើញឆាប់ៗនេះ ដែលជាអ្នកក្បែរខ្លួន ហើយយើងតែងមើលរំលងគេ។
សុបិនឃើញខ្លួនឯងចង់ពាក់ខ្សែដៃ បញ្ជាក់ថា អ្វីដែលអ្នកគិត អ្វីដែលសង្ឃឹម ឬអ្វីដែលអ្នកកំពុងធ្វើ នឹងទទួលបានជោគជ័យក្នុងពេលខាងមុខនេះ។ ចំពោះអ្នកនៅលីវ អាចរកឃើញស្នេហា ដែលគេនោះ ជាមនុស្សស្មោះមួយដឹងមួយ។

សុបិនឃើញខ្សែដៃធ្លាក់ចុះក្រោម បានន័យថា អ្នករៀបការអាចជួបប្រទះបញ្ហាតូចៗ រហូតឈានទៅឈ្លោះប្រកែកគ្នា។ គួរគិតមុននឹងនិយាយ កុំប្រើអារម្មណ៍ក្នុងការដោះស្រាយ ប្រយ័ត្នមានបញ្ហាធំៗ ឈានទៅបែកបាក់គ្នា ឬមើលមុខគ្នាមិនចំ៕
គ្រូ ណុប
ចុចអាន៖ត្រកួតក្នុងសុបិន តំណាងឲ្យលុយកាក់ហូរចូល ក្នុងផ្ទះឥតដាច់
ចុចអាន៖ឃើញខ្លួនឯងបម្រើអាហារ ក្នុងសុបិន អត្ថន័យបង្ហាញពី ភាពសប្បុរស បរិបូរណ៍ និងវិបុលភាព ក្នុងជីវិត

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ