Connect with us

សន្តិសុខសង្គម

ខឹងឪពុកចុងវាយធ្វើបាបម្ដាយនិងចេះអំពើអាបធ្មប់ទាញកាំបិតផ្គាក់កាប់សម្លាប់

បានផុស

នៅ

ជនដៃដល់ម្នាក់ជាកូនចុងរបស់ជនរងគ្រោះ ត្រូវបានកម្លាំងនគរបាលស្រុក​ឱរ៉ាល់ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ធ្វើការស្រាវជ្រាវឃាត់ខ្លួន ក្រោយកាប់សម្លាប់ឪពុកចុងខ្លួនឯងដោយសារខឹងរឿងវាយធ្វើ​បាប​ម្ដាយ​រាល់ថ្ងៃ និងចេះអំពើអាបធ្មប់។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ​២០២២ នៅ​ភូមិ​ស្រែ​កិន ឃុំ​ត្រ​ពាំ​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បន្ទាប់ពីកាប់សម្លាប់ឪពុកចុងកាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ កន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាលស្រុក​ឱរ៉ាល់​បានឲ្យដឹងថា ជនដៃដល់មានឈ្មោះ ផ្លេង កំសត់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។ ចំណែកជនរងគ្រោះមានឈ្មោះ ស្រី វ៉ាត ហៅ ឆូវ អាយុ​៤៤​ឆ្នាំ ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនដៃ​ដល់​បានកាប់ទៅលើជនរងគ្រោះដោយ​កាំបិតផ្គាក់​ចំកញ្ចឹង ក ស្លាប់​ភ្លាម​ៗនៅ​កន្លែងកើតហេតុ។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានសារភាពថា ដោយសារ​ខឹង​ឪ​ពុកចុង​វាយ​ធ្វើបាប​ម្ដាយ​រាល់ថ្ងៃ ​និង​ចេះ​ធ្វើអំពើ​អាប​ធ្មប់៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម