នយោបាយ
លោក យឹម ស៊ីណន ៖ «បើសម្តេចផ្តល់ឱកាស ជាកិត្តិយសធំណាស់សម្រាប់ខ្ញុំ អរគុណគាត់ដោយផ្ទាល់»
បន្ទាប់ពីមកដល់ប្រទេសកម្ពុជាកាលពីសប្តាហ៍មុន លោក យឹម ស៊ីណន អតីតប្រធានចលនាយុវជននៃអតីតគណបក្សសង្រ្គោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង បានបង្ហាញចេតនាចង់សុំជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាដោយផ្ទាល់។ លោកថា លោកចង់ចូលជួបសម្តែងការគួរសម សួរសុខទុក្ខ និងអរគុណសម្តេចតេជោដែលបានជួយអន្តរាគមន៍ដល់រូបលោក និងសហការី។

ថ្លែងប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃចន្ទនេះ លោក យឹម ស៊ីណន បានលើកឡើងថា ៖ «បើគាត់(សម្តេចតេជោ ហ៊ុន សែន) ផ្តល់ឱកាស គឺជាកិត្តិយសសម្រាប់ខ្ញុំធំធេងណាស់ ហើយខ្ញុំមិនខ្លាចនឹងការជួបគាត់ទេ។ យើងនៅមិនទាន់បានធ្វើការលើរឿងនេះនៅឡើយទេ ប៉ុន្តែបើមានភ្លើងខៀវណាមួយពីលោក ខ្ញុំនឹងជួបគាត់ដោយក្តីរីករាយបំផុត។ បើសិនគាត់អនុញាតឲ្យជួប ខ្ញុំចង់សម្តែងការគួរសមសួរសុខទុក្ខ និងសម្តែងនូវការអរគុណដោយផ្ទាល់ចំពោះការជួយអន្តរាគមន៍លើបញ្ហាក្តីរបស់ខ្ញុំ និងសហការី»។
មុនបង្ហាញចេតនាចង់សុំភ្លើងខៀវពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែននេះ គឺកាលពីព្រឹកថ្ងៃអាទិត្យ ម្សិលមិញ លោក យឹម ស៊ីណន បានចូលជួបជាមួយលោក កឹម សុខា នៅក្នុងគេហដ្ឋានរបស់លោក។ លោកអះអាងថា ជំនួបនោះ គឺអត់មានគោលដៅអ្វីផ្សេងក្រៅពីភាតរភាពនោះទេ ដោយសារលោកជាអតីតសហការីរបស់លោក កឹម សុខា ។ ដូច្នេះហើយ ការជួបជាមួយលោក កឹម សុខា នេះ គឺក្នុងនាមជាក្មួយ ក្នុងនាមជាកូន ដោយសារតែលោកបានបែកគ្នាយូរឆ្នាំមកហើយ។

ក្រៅពីលោក កឹម សុខា និងសម្តេចតេជោ ហ៊ុន សែន លោក យឹម ស៊ីណន ក៏មានគម្រោងចង់ជួបជាមួយថ្នាក់ដឹកនាំនយោបាយផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជាផងដែរ។ បើតាមលោក យឹម ស៊ីណន គឺជំនួបជាមួយថ្នាក់ដឹកនាំនយោបាយទាំងក្នុងរដ្ឋាភិបាល និក្រៅរដ្ឋាភិបាល ដើម្បីជជែកស្វែងយល់គ្នាពីអ្វីដែលជាចំណុចគោល អ្វីដែលជាដំណោះ ស្រាយសម្រាប់កម្ពុជា និងក្នុងគោលដៅកាត់បន្ថយកម្តៅនយោបាយ។ លោកបានសង្កត់ធ្ងន់ថា ចំណុចសំខាន់នៅទីនេះ គឺត្រូវតែជួបជជែកគ្នា។
យ៉ាងណាក៏ដោយ មកដល់ពេលនេះ អតីតប្រធានចលនាយុវជននៃអតីតបក្សសង្រ្គោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូងរូបនេះ មិនទាន់បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សនយោបាយណាមួយនៅឡើយទេ៕
អត្ថបទ ៖ វណ្ណ សុគន្ធា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន