សន្តិសុខសង្គម
ស្កេនកាតចាក់វាក់សាំងពលករត្រឡប់ពីថៃជាច្រើននាក់ គ្មានទិន្នន័យ
ពលករខ្មែរចំនួន ៤៤ នាក់ក្នុងចំណោមពលករចំនួន ២៣០ នាក់ដែលត្រូវបានអាជ្ញាធរថៃបញ្ជូនត្រឡប់កម្ពុជាវិញតាមច្រកទ្វារតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតា សែន ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានសមត្តកិច្ចរកឃើញថាកាតចាក់វ៉ាក់សាំងរបស់ពួកគេពេលស្កេនទៅមិនមានទិន្នន័យអ្វីទាំងអស់។

លោកវរសេនីយ៍ឯក សួន ស៊ីរ៉ា នាយការិយាល័យផ្សព្វផ្សាយអប់រំនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នេះ ថាថ្ងៃនេះ មានពលករចំនួន ២៣០ នាក់ត្រូវបានអាជ្ញាធរថៃបញ្ជូនចាប់បញ្ជូនមកតាមច្រកទ្វារតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។
លោកបានបន្តទៀតថា បន្ទាប់ពីបានធ្វើការអប់រំណែនាំបន្ថែមអំពីវិធានការការពារការឆ្លងជំងឺកូវី១៩ រួចមក ក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានយកសំណាកធ្វើតេសរហ័សលើពលករទាំង ២៣០ នាក់ជាលទ្ធផលគឺអវិជ្ជមានកូវីដ១៩ ទាំងអស់។ តែក្នុងនោះមានពលករចំនួន ៤៤ នាក់រកឃើញថាមិនបានចាក់វ៉ាក់សាំងពេញលេញ និងកាតចាក់វ៉ាក់សាំងរបស់ពួកគេមានបញ្ហា នៅពេលដែលស្កេនរកមើលទិន្នន័យគឺមិនមានទិន្នន័យនោះទេ ហើយត្រូវបានបញ្ជូនសមត្តកិច្ចបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ ៩ ស្រុកសំពៅលូន។ ចំណែកពលករដែលមានកាតចាក់វ៉ាក់សាំងពេញលេញត្រឹមត្រូវចំនួន១៨៦នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យវិលត្រឡប់ទៅស្រុកកំណើតវិញរៀងៗខ្លួនវិញ។
គួរបញ្ជាក់ថា មានពលករខ្មែរធ្វើការនៅប្រទេសថៃ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកស្រុកកំណើតវិញតាមច្រកព្រំដែនក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបងជារៀងរាល់ថ្ងៃ គ្រាន់តែថ្ងៃខ្លះមានចំនួនតិចនិងថ្ងៃខ្លះមានចំនួនច្រើនប៉ុណ្ណោះ។ អាជ្ញាធរស្រុកនិងសមត្ថកិច្ចនៅតាមបណ្តោយព្រំដែននៃខេត្តបាត់ដំបង ក៏បានខិតខំធ្វើការទប់ស្កាត់ជំងឺកូវីដ១៩ ពិសេសការហូរចូលមេរោគបំប្លែងថ្មីអូមីក្រុង ដោយបានធ្វើការរឹតបន្តឹងដល់ការហូរចូលរបស់ពលករមកពីប្រទេសថៃលើការយកសំណាកធ្វើតេស្តរហ័ស រកមេរោគកូវីដ១៩ ពីពលករទាំងអស់មិនឱ្យមានការធ្វេសប្រហែសឡើយ៕
អត្ថបទ៖ណារី
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


