សន្តិសុខសង្គម
អាជ្ញាធរឃាត់ម៉ូតូ ៧គ្រឿង ដែលចតល្មើសច្បាប់នាំឲ្យស្ទះចរាចរណ៍ នៅជុំវិញរបងមន្ទីរពេទ្យកុមារជាតិ
អាជ្ញាធរខណ្ឌទួលគោក បានចុះរៀបចំសណ្តាប់ធ្នាប់ ជុំវិញរបងមន្ទីរពេទ្យកុមារជាតិ ដោយបានឃាត់ម៉ូតូ ៧គ្រឿង ដែលចតល្មើសច្បាប់ បង្កការកកស្ទះចរាចរណ៍ និងធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់។
ការចុះរៀបចំសណ្ដាប់ធ្នាប់នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២នេះ នៅតាមផ្លូវលេខ១១០ ផ្លូវ ២៥៧ ជុំវិញរបងមន្ទីរពេទ្យកុមារជាតិ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដឹកនាំដោយលោក ទៀវ សំអឿន អភិបាលរង ខណ្ឌទួលគោក។
នៅក្នុងការចុះនេះ អាជ្ញាធរខណ្ឌទួលគោក បានឃាត់ម៉ូតូ ៧គ្រឿង ដែលចតល្មើសរំខាន នាំឲ្យកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់ យកមករក្សាទុកនៅអធិកាដ្ឋាន នគរបាលខណ្ឌទួលគោកជាបណ្តោះអាសន្ន ដើម្បីអប់រំ និងផាកពិន័យ តាមច្បាប់ចរាចរណ៍ផ្លូវគោក។
ចំណែកឯម្ចាស់ទីតាំងលក់ដូរ លើចិញ្ចើមផ្លូវលេខ ២៥៧ ចំនួន ៨ទីតាំង ត្រូវបានអាជ្ញាធរណែនាំ ឲ្យបញ្ឈប់ការលក់ដូរលើទ្រូងផ្លូវ ដែលនាំឲ្យបាត់បង់សណ្តាប់ធ្នាប់ និងកកស្ទះចរាចរណ៍ ផងដែរ៕




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


