ព័ត៌មានអន្ដរជាតិ
UN ជំរុញលោក ប្រាយុទ្ធ ឲ្យជួយបញ្ឈប់វិបត្តិ មីយ៉ាន់ម៉ា
ដោយសារតែរដ្ឋាភិបាលថៃ សន្យាថានឹងការពារជនភៀសខ្លួនមីយ៉ាន់ម៉ាដែលភៀសខ្លួនចូលប្រទេសថៃ ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ បានជំរុញឲ្យលោកនាយករដ្ឋមន្ត្រី Prayut Chan-o-cha ជួយទប់ស្កាត់វិបត្តិ ដែលកាន់តែអាក្រក់ៗនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

បេសកជនពិសេស UN ទទួលបន្ទុកប្រទេសមីយ៉ាន់ម៉ា លោកស្រី Noeleen Heyzer បានជំរុញបែបនេះបន្ទាប់ពីកិច្ចប្រជុំដោយផ្ទាល់ នៅឯវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកកនាសប្តាហ៍នេះ អំឡុងដំណើរទស្សនកិច្ចប្រទេសថៃ។
លោកស្រី Heyzer កំពុងស្វែងរកការគាំទ្រពីបរទេស សម្រាប់ជំនួយដល់ជនភៀសខ្លួន និងដាក់សម្ពាធដល់ថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ា ឲ្យប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងសន្តិភាពប្រាំចំណុច ដែលបានព្រមព្រៀងជាមួយសមាជិកអាស៊ានកាលពីខែមេសាឆ្នាំមុន។

លោកស្រីបានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍សប្តាហ៍នេះថា “នាយករដ្ឋមន្ត្រី មានតួនាទីសំខាន់ក្នុងការទប់ស្កាត់មិនឲ្យវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា កាន់តែធ្លាក់ចុះដុនដាបបន្ថែមទៀត ដោយការផ្ទុះហិង្សានឹងនាំមកនូវអស្ថិរភាពបន្ថែមទៀតដល់តំបន់ព្រំដែន”។
ចាប់តាំងពីពេលនោះមក ពលរដ្ឋមីយ៉ាន់ម៉ារាប់ពាន់នាក់ បានភៀសខ្លួនចូលទៅក្នុងប្រទេសថៃ ស្របពេលអំពើហិង្សានៅជិតព្រំដែនបានផ្ទុះឡើងកាលពី២ខែមុន ដោយតួលេខផ្លូវការបង្ហាញថា មនុស្សជាង១,៣០០នាក់នៅតែស្ថិតក្នុងជំរំជនភៀសខ្លួនរបស់ប្រទេសថៃ ខណៈ៥០,០០០នាក់ ត្រូវផ្លាស់ទីលំនៅដោយសារតែការវាយលុករបស់យោធានាពេលថ្មីៗនេះ។

យោងតាមលោកនាយករដ្ឋមន្ត្រី Prayut បានឲ្យដឹងថា ការលំបាករបស់មីយ៉ាន់ម៉ាមានភាពស្មុគស្មាញ ហើយស្ថានភាពគួរតែត្រូវបានដោះស្រាយបន្តិចម្តងៗដោយការយល់ដឹង និងតាមរយៈការកសាងទំនុកចិត្តជាមួយមេដឹកនាំមីយ៉ាន់ម៉ា។
លោកបានប្រាប់បេសកជន UN ថា ប្រទេសថៃមានតំបន់មនុស្សធម៌ ហើយជនភៀសខ្លួនត្រូវ បញ្ជូនទៅវិញតាមលក្ខខណ្ឌស្ម័គ្រចិត្តតែប៉ុណ្ណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ ចិន គាំទ្រកម្ពុជាពេញទំហឹង ក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា បានយ៉ាងត្រឹមត្រូវ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


