Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារណែនាំដល់ប្រធានមន្ទីរខេត្តក្រចេះថ្មី ត្រូវខិតខំផ្តល់សេវាជូនកម្មករនិងពលរដ្ឋឱ្យបាន​ល្អនិងទាន់ពេលវេលា​

បានផុស

នៅ

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈបាន​ណែនាំ​ដល់​ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ខេត្តក្រចេះ​ថ្មី ​ត្រូវខិតខំផ្តល់​សេវា​ជូន​ដល់កម្មករ​និយោជិត​ និង​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ ប្រកប​ដោយ​វិជ្ជាជីវៈ​ខ្ពស់ និង​ទាន់ពេលវេលា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តក្រចេះ​នៅ​ថ្ងៃទី​២៧ ខែ​មករា​នេះ លោករដ្ឋមន្ត្រី​បានស្នើ​លោក​ប្រធាន​មន្ទីរ​ថ្មីត្រូវ​បន្ត​យកចិត្តទុកដាក់​ឱ្យបាន​ម៉ឺងម៉ាត់ក្នុងការ​បំពេញការងា​រ​តាម​តួនាទី​ភារកិច្ច​រៀងៗ​ខ្លួន​ឱ្យបាន​ល្អ ក្នុងនោះ​ត្រូវ​ចូលរួម​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ នូវ​រាល់​ភារកិច្ចដែល​ក្រសួង និង​រដ្ឋបាល​ខេត្តក្រចេះ​ប្រគល់ជូន​។​ត្រូវមាន​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឱ្យបាន​ល្អ សំដៅ​បង្កើន​ប្រសិទ្ធភាព​ការងារ​ឱ្យបានទាន់ពេល​វេលា​។​

ជាមួយគ្នានេះដែរ​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការងារ​ផ្តល់​សេវា​ឱ្យ​បានល្អប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់ និង​ទាន់ពេលវេលា សាក​សមជា​មន្ត្រី​ផ្តល់​សេវា​ល្អជូន​បងប្អូន​កម្មករ​និយោជិត និង​ប្រជាពលរដ្ឋ​។​ ត្រូវខិត​ខំ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​រាល់​បទបញ្ជា និង​គោលការណ៍ទាំងឡាយ​របស់​រាជរ​ដ្ឋា​ភិ​បាល​។​ត្រូវគោរព​នូវ​ឋានានុក្រម​ការងារ​ឱ្យបាន​ខ្ជាប់ខ្ជួនសំដៅ​ធានាបាន​នូវ​ប្រសិទ្ធភាព​ការងារ​ខ្ពស់​និង​ត្រូវគោរព​ឱ្យបាន​នូវ​អភិក្រម​ទាំង​៥របស់សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី “​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​” និង​បាវចនា ២ គឺ​កែទម្រង់​ខាងក្នុង បង្កើន​មិត្ត​ខាងក្រៅក្នុង​ស្មារតី​ឯករាជ្យ​។​

លោក​រដ្ឋមន្ត្រី​បាន​កោតសរសើរ​ចំពោះ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តក្រចេះ ដែល​កន្លងមក​បាន​អនុវត្ត​ការងារ​ស្របតាមផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ វិស័យ​ការងារ និង​បណ្តុះ​បណ្តាល​បច្ចេកទេស​វិជ្ជាជីវៈឆ្នាំ​២០១៩-២០២៣ និង​ចូលរួម​អនុវត្តតាម​ការណែនាំនិង​ការចាត់​តាំង​របស់​រដ្ឋ​បាល​ខេត្តក្រចេះព្រមទាំង​បាន​សហការ​យ៉ាង​ល្អជា​មួយ​អាជ្ញាធរ​ដែនដី មន្ទីរជំនាញ​ពាក់ព័ន្ធ​ និង​ស្ថាប័ន​មាន​សមត្ថកិច្ច​នានា សំដៅ​ខិតខំ​ចូលរួម​អនុវត្ត​នូវ​តួនាទីភារកិច្ច​បម្រើ​ប្រជាពលរដ្ឋ​ជាពិសេស​ការជំរុញ​ការអនុវត្ត​នូវ​គោ​នយោបាយ​ជាតិ​ស្តីពី​មុខរបរ និង​ការងារ២០១៥-២០២៥ និង​គោលនយោបាយ​ជាតិ ស្តីពី​ការអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ២០១៧-២០២៥​។​

បន្ថែម​ពីនេះ ក៏បាន​រួមគ្នា​ដោះស្រាយបាន​នូវ​បញ្ហា​ជូន​ប្រជាពលរដ្ឋនិង​បងប្អូន​កម្មករនិយោជិត សំដៅ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅក៏ដូចជា​ធានាបាន​នូវ​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ និង​សុខដុមរមនា​ក្នុង​ទំនាក់ទំនងវិជ្ជាជីវៈ ស្របតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ទាំង ១០​ចំណុច របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណា​ចក្រ​កម្ពុជា ដែល​បាន​ណែនាំ​ក្នុងកំឡុងពេល​ជួប​សំណេះ សំ​ណា​លជាមួយ​បងប្អូន​កម្មករ ចំនួន ៧៧​លើក កម្មករ​ចូលរួម​ប្រមាណ ១​លាន​នាក់នាពេល​កន្លងមក​។​

គួរ​បញ្ជាក់ថា​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានតែងតាំង​លោក សួន ដា​នី ជា​ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តក្រចេះ ជំនួស​លោក កែវ កុសល អតីត​ប្រធាន​ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តក្រចេះដែល​បាន​ចូលនិវត្តន៍​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ នាទីutes មុន

ជម្លោះព្រំដែន៖ អ្នកនាំពាក្យ ថា សារព័ត៌មានថៃ ផ្សាយលឿន តែមិនប្រាកដការពិតទេ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ​បង្កហេតុនិ​ងផ្ទុះ​អាវុធ​មុន ប៉ុន្តែរំអែរំអួយ​ធ្វើ​ដូច​​​ជនរងគ្រោះ​នៅ​មុខ​អន្តរជាតិ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

កីឡា២ ម៉ោង មុន

លោក​ ផាត​ សូដា៖​ តស៊ូ​ដោះបំណុល​ជំពាក់​ពេល​ធ្វើ​ក្លឹប​មាន​ពេល​ខ្លះ​គេ​មក​ទា​លុយ​ ឬ​ស្ដីឲ្យ​ដល់​ក្លឹប​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

Sokha Hotels

ព័ត៌មានពេញនិយម