ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន កត់សម្គាល់ថា ពី១ឆ្នាំទៅ១ឆ្នាំ អ្នកសែនចូលឆ្នាំចិន-វៀតណាម មានច្រើនឡើងៗ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរច្រើនឡើងៗបាននាំគ្នាសែនបុណ្យចូលឆ្នាំចិន-វៀតណាមពី១ឆ្នាំទៅ១ឆ្នាំ។ សម្តេចនាយករដ្ឋមន្រ្តីបានលើកឡើងដូច្នេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចប្រសព្វស្ពានឬស្សីកែវឆ្លងកាត់ទន្លេសាប នាព្រឹកថ្ងៃចន្ទនេះ។

ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជានេះ គឺធ្វើឡើងចំថ្ងៃនៃការសែនបុណ្យចូលឆ្នាំចិន-វៀតណាម នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអះអាងថា មិនអាចហាមឃាត់ប្រជាពលរដ្ឋមិនឲ្យសែននោះទេ ដែលនេះ គឺសិទ្ធិ សេរីភាពរបស់ពួកគេ។ ជាមួយនឹងការអះអាងបែបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានកត់សម្គាល់ថា កាលពីមុន នៅក្នុងមួយភូមិ មានតែ៣ទៅ៤គ្រួសារប៉ុណ្ណោះដែលបានសែនបុណ្យចូលឆ្នាំចិន-វៀតណាម។ ប៉ុន្តែ នៅពេលនេះ នៅភូមិខ្លះមានអ្នកសែនបុណ្យចូលឆ្នាំចិន-វៀតណាមចង់ពាក់កណ្តាលភូមិទៅហើយ៕
អត្ថបទ ៖ វណ្ណ សុគន្ធា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


