កីឡា
យុវជន៥រូបនេះជាតួសំខាន់សម្រាប់ U23 កម្ពុជាពាន AFF U23 ខែនេះ
កម្ពុជាទទួលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតជើងឯកយុវជនអាយុក្រោម២៣ឆ្នាំប្រចាំតំបន់អាស៊ាន ឆ្នាំ២០២២គឺ AFF U23 Championship 2022 នៅលើទីលាននៃពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានមួយចំនួនទៀតពីថ្ងៃទី១៤ ខែកុម្ភៈ។

ក្នុងនាមជាម្ចាស់ផ្ទះ ក្រុម U23 កម្ពុជាត្រូវបានមហាជនមើលឃើញមានសង្ឃឹមខ្ពស់ក្នុងការឡើងទៅវគ្គបន្ត បន្ទាប់ពីចាប់ឆ្នោតចូលទៅក្នុងពូលជាមួយក្រុមដែលមានកម្រិតសមត្ថភាពមិនលើសខ្វះគ្នាប៉ុន្មាន។ កម្ពុជាស្ថិតនៅពូល A មានក្រុមទីម័រខាងកើត ហ្វីលីពីន និងព្រុយណេ។

បច្ចុប្បន្ននេះ កម្ពុជាសំបូរកីឡាករយុវជនល្អៗ បន្ទាប់ពីក្លឹបក្នុងស្រុកជាច្រើនបានកំពុងបណ្តុះបណ្តាលយុវជន បូករួមទាំងសាលាបាល់ទាត់ជាតិបាទីដែលបានក្លាយជាប្រភពធនធានដ៏សំខាន់ចំពោះក្រុមជម្រើសជាតិកម្ពុជា។

មុនពេល AFF U23 Championship ចូលមកដល់ យើងសូមលើកយកយុជន៥រូបដែលជាតួអង្គសំខាន់សម្រាប់ក្រុម U23 កម្ពុជាគឺ លឹម ពិសុទ្ធ យុវជនឆ្នើមរបស់ក្លឹបភ្នំពេញក្រោន, សៀង ចន្ធា សមាជិកសំខាន់របស់បឹងកេត, មិន រតនៈ យុវជនសំខាន់មកពីក្លឹបព្រះខន្ធរាជស្វាយរៀង, សារ ទី តួថ្មីសំខាន់របស់ក្លឹបវិសាខា និងយុវជនឆ្នើមក្រសួងការពារជាតិ ញាណ សុស៊ីដាន។

តាមពិតទៅនេះ គិតត្រឹមថ្ងៃទី១ ខែកុម្ភៈនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមិនទាន់ប្រកាសបញ្ជីឈ្មោះ២៣នាក់ចុងក្រោយនៅឡើយទេ ប៉ុន្តែផ្អែកតាមសមត្ថភាព បទពិសោធ និងបច្ចេកទេសលើទីកន្លងមក យុវជនទាំង៥នាក់នេះមានភាគរយខ្ពស់ក្នុងការជាប់។ លើកលែងតែមានហេតុចាំបាច់ណាមួយដែលពួកគេមិនអាចចូលរួមបាន។

អ្វីដែលជាកម្លាំងចិត្តសំខាន់មួយទៀតនោះ លោក Keisuke Honda នឹងមកដឹកនាំក្រុម U23 កម្ពុជាដោយផ្ទាល់តែម្តង។ អ្នកចាត់ការសញ្ជាតិជប៉ុនដាក់គោលដៅសំខាន់សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ប៉ុន្តែលោកបានដឹកនាំប្រកួតសំខាន់ៗជាច្រើនមកហើយដូចជាពានរង្វាន់ AFF Suzuki Cup ជាដើម។ ជាមួយគ្នានេះ កីឡាស៊ីហ្គេម ឆ្នាំ២០២២ នៅប្រទេសវៀតណាម ក៏នឹងមកដល់នាខែឧសភាខាងមុខនេះ។

ពូល A
- កម្ពុជា (ម្ចាស់ផ្ទះ)
- ទីម័រខាងកើត
- ហ្វីលីពីន
- ព្រុយណេ
ពូល B
- ឥណ្ឌូណេស៊ី
- ម៉ាឡេស៊ី
- មីយ៉ាន់ម៉ា
- ឡាវ
ពូល C
- ថៃ
- វៀតណាម
- សិង្ហបុរី
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ