Connect with us

ព័ត៌មានជាតិ

ផ្ទះសម័យអាណានិគមបារាំងអាយុ ៩១ ឆ្នាំ នៅផ្សារក្រោម កំពុងដំណើរការវាយកម្ទេចចោល

បានផុស

នៅ

ផ្ទះថ្មទ្រុឌទ្រោម ១៣ ល្វែង ដែលមានអាយុកាល ៩១ ឆ្នាំ ហើយនោះនៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បាននិងកំពុងដំណើរការវាយកម្ទេចចោលហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បុរស​ម្នាក់​ជា​មេការ​ការទទួល​ខុសត្រូវ ​ក្នុងការ​វាយកំទេច​ផ្ទះថ្ម​ ១៣ ល្វែង​នេះ នៅ​ព្រឹក​ថ្ងៃទី ០៤ ខែកុម្ភៈ ​ឆ្នាំ​ ២០២២ បាន​និយាយ​ឲ្យ​ដឹងថា ក្រុមហ៊ុន​លោក​បាន​ដំណើរការ​វាយកម្ទេច​ផ្ទះថ្ម​នេះ ​បាន​រយៈពេល​បី​ថ្ងៃ​ហើយ និង​ប្រហែល​ជាង ១០ ថ្ងៃ​ទៀត និង​វាយកម្ទេច​បាន​រួចរាល់។ លោក​មេការ​បាន​បន្ត​ឲ្យ​ដឹងថា ក្រោយ​ពី​ការ​វាយកម្ទេច​ផ្ទះថ្ម​នេះ​ បាន​ ៣ ល្វែង លោក​ពិនិត្យឃើញថា ​គុណភាព​បេតុង បាន​ពុកផុយ​ហើយ ចំណែ​ក​ដែក​សរសៃ​ពិដាន​ភាគច្រើន​ក៏បាន​ច្រែះចាប់​ខូចគុណភាព​អស់ ហើយ​ដែរ គឺ​មានតែ​យក​ទៅស្ល​ផ​លិត​ជា​ដែក​ថ្មី​តែប៉ុណ្ណោះ។ ចំពោះ​ថ្លៃឈ្នួល​វាយកម្ទេច​ផ្ទះ ​១៣​ ល្វែង​នេះ ​លោក​មេការ​ពុំបាន​ដឹង​ថ្លៃ​ឡើយ ​គឺ​ទាល់តែ​សួរ​ទៅ​ប្រធាន​ក្រុមហ៊ុន​នៅ​ឯ​ទីក្រុង​ភ្នំពេញ ។​

​បុរស​ជា​មេការ​បានបញ្ជាក់​ទៀតថា​ ចំពោះ​ការសាងសង់​ផ្ទះថ្ម​ទាំង​ ១៣ ល្វែង​នេះ​ឡើងវិញ គឺ​ម្ចាស់ផ្ទះ​ទាន់​ចរចា​តម្លៃ​ត្រូវ​ជាមួយ​ក្រុមហ៊ុន​ ដែល​ត្រូវ​សាងសង់​ផ្ទះល្វែង​នេះ​ឡើងវិញ​នោះ​ឡើយ។​ដោយឡែក​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ជិត​ផ្ទះល្វែង​នេះ ​បាន​ឲ្យ​ដឹងថា ថ្លៃ​ឈ្នួល​វាយកម្ទេច​ផ្ទះថ្ម​ ១៣​ ល្វែង​នេះ ​ក្នុង​មួយ​ល្វែងៗ​ត្រូវ​ចំណាយ​ប្រាក់ប្រមាណ ១៧០០ ដុល្លារ។​

​លោក ហ៊ីង ភ័ព​មិនា អភិបាលរងក្រុង​កំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា កាលពី​សប្តាហ៍​មុន​អាជ្ញាធរខេត្ត បាន​ចេញ​លិខិត​អនុញ្ញាត​ឲ្យ​ម្ចាស់ផ្ទះ​ទាំងបី​ល្វែង​ជួល​ក្រុមហ៊ុន​កម្ទេច​ផ្ទះថ្ម​ទ្រុឌទ្រោម​ ១៣​ ល្វែង​នេះ​ចោល​ហើយ​។​ដោយ​ម្ចាស់ផ្ទះ​ត្រូវ​ចរចា​ថ្លៃឈ្នួល​វាយ​ផ្ទះ​ថ្មើរនេះ​ជាមួយ​ក្រុមហ៊ុន​ឲ្យ​ខ្លួនឯង​។ ចំពោះ​ការសាងសង់​ផ្ទះ​នេះ​ឡើងវិញ​ក៏​ដូចគ្នា​ដែរ គឺ​ម្ចាស់ផ្ទះ​ត្រូវ​ចរចា​តម្លៃ​សាងសង់​ផ្ទះ​ឡើងវិញ​ជាមួយ​ក្រុមហ៊ុន​ដោយ​ខ្លួនឯង​។​ ចំណែ​កអាជ្ញាធរខេត្ត​គ្រាន់តែ​ជា​អ្នកជួយ​សម្របសម្រួល​ផ្លូវច្បាប់​តែ​ប៉ុណ្ណោះ​៕

អត្ថបទ៖ ឈៀង​ថា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម