ព័ត៌មានជាតិ
រាជរដ្ឋាភិបាល ខិតខំបញ្ចៀសមិនឲ្យមានករណី ប្រជាជនស្លាប់ជាបន្តទៀត ដោយសារជំងឺកូវីដ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់អំពីការប្ដេជ្ញាចិត្ត ខិតខំបញ្ចៀសមិនឲ្យមានករណីប្រជាជនស្លាប់ជាបន្តទៀត ដោយសារជំងឺកូវីដ-១៩ ដោយធានាថា ព្រះរាជាណាចក្រកម្ពុជានឹងមិនខ្វះវ៉ាក់សាំង សម្រាប់ចាក់ជូនប្រជាពលរដ្ឋ នៅពេលដែលបញ្ហាជំងឺកូវីដ-១៩ មិនទាន់ចប់នៅ ឡើយ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ដ្រីនៅល្ងាចថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២២នេះ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដែលដកស្រង់ប្រសាសន៍សម្តេចតេជោហ៊ុន សែន បានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា ខិតខំបញ្ចៀសមិនឲ្យមានករណី ប្រជាជនស្លាប់ជាបន្តទៀត ដោយសារជំងឺកូវីដ-១៩ ដោយធានាថា ព្រះរាជាណាចក្រកម្ពុជា នឹងមិនខ្វះវ៉ាក់សាំងសម្រាប់ចាក់ ជូនប្រជាពលរដ្ឋនៅពេល ដែលបញ្ហាជំងឺកូវីដ-១៩ មិនទាន់ចប់នៅឡើយ»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ក្រសួងសុខាភិបាល ក្រសួង-ស្ថាប័ន ពាក់ព័ន្ធគ្រប់រាជធានីឥខេត្ត ក្រុង-ស្រុក ខណ្ឌ ឃុំ-សង្កាត់ ត្រូវខិតខំបន្តពន្លឿនការចាក់វ៉ាក់ សាំងដូសជំរុញជាដូសទី ៣ ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំង នៅឡើយ ត្រូវមកទទួលការចាក់វ៉ាក់សាំង ឲ្យបានឆាប់រហ័សនៅតាមទីតាំង ដែលបានរៀបចំ ដើម្បីបង្កើនភាពស៊ាំនៅក្នុងសហគមន៍ ដែលឆ្លើយតបនឹងការបើកដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញ ក្នុងគន្លងប្រក្រតីភាពថ្មី។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បន្តជំរុញយុទ្ធនាការចាក់វ៉ាក់សាំង ដូសជំរុញទី ៤ ជូនមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា នៅពេលណាដែល ទទួលបាននូវបរិក្ខារប្រព័ន្ធត្រជាក់ សម្រាប់រក្សាទុកវ៉ាក់សាំង បានត្រឹមត្រូវ៕
អត្ថបទ៖ ណារី


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ