សន្តិសុខសង្គម
សមត្ថកិច្ចកំពុងតាមប្រមាញ់ជនសង្ស័យ១០នាក់ វាយសម្លាប់ជនរងគ្រោះនៅស្រុកសំពៅលូន
ខេត្តបាត់ដំបង៖ សមត្ថកិច្ច ស្រុកសំពៅលូន នៅមិនទាន់ចាប់ខ្លួនមុខសញ្ញាជនសង្ស័យជិះម៉ូតូ ប្រមាណជាង ១០ គ្រឿង បានឡើយ ក្រោយពួកគេធ្វើសកម្មភាពកាប់ និងវាយទៅលើជនរងគ្រោះម្នាក់បណ្តាលឲ្យស្លាប់ ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ។

ករណីមនុស្សឃាតនេះ បានកើតឡើងនៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ១១ និង ៣០ នាទី នៅលើដងផ្លូវ ស្ថិតក្នុងក្រុមទី៤ ភូមិតាស្តា ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលបង្កឡើងដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណជិះម៉ូតូប្រហែលជាង ១០ គ្រឿង ។
នៅក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានអះអាងថា ជនសង្ស័យបានធ្វើការស្ទាក់កាប់ទៅលើជនរងគ្រោះ ឈ្មោះ ឡាញ់ ស៊ីណាត ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅ ភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ និងបានបាត់បងជីវិតក្រោយពេលបញ្ជូនជនរងគ្រោះដល់មន្ទីពេទ្យ។
បើតាមសមត្ថកិច្ច ក្រោយធ្វើសកម្មភាពក្រុមជនបង្ក និងបក្ខពួកដែលមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់អស់ ហើយរហូតមកទល់និងពេលនេះ សមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនមុខសញ្ញាណាម្នាក់បានឡើយ ដោយកំពុងធ្វើការស្រាវជ្រាវបន្តទៀត ចំណែកមូលហេតុនៃអំពើមនុស្សឃាតនេះ ក៏មិនទាន់មានប្រភពណាមួយបកស្រាយចេញនៅឡើយទេ៕

អត្ថបទ ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


