ជីវិតកម្សាន្ដ
បើកទំព័រថ្មីឆ្នាំ ២០២២ អ៊ីឈីតាន់ បានរកឃើញអ្នកឈ្នះរង្វាន់ ១០ លានរៀល នៅខេត្តព្រៃវែង
សម្រាប់ទំព័រថ្មីនៃឆ្នាំ ២០២២ នេះ អ៊ីឈីតាន់ បានរកឃើញអតិថិជនដែលមានសំណាងឈ្នះរង្វាន់ ១០ លានរៀល នៅខេត្តព្រៃវែង និងបានចុះប្រគល់រង្វាន់ជូនដល់លំនៅឋាន។

អ្នកដែលមានសំណាងបានឈ្នះរង្វាន់ ១០ លានរៀលពីតែបៃតង អ៊ីឈីតាន់ ខាងលើនេះបានទៅលើកុមារាម្នាក់ ឈ្នោះ វណ្ណា វណ្ណើត អាយុ ១០ ឆ្នាំ ជាសិស្សរៀននៅសាលាបឋមសិក្សា ក្រចាប រស់នៅភូមិក្រចាបទី ៣ ឃុំឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលមានឪពុកម្តាយជាកសិករ។
ថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់រង្វាន់ដល់លំនៅឋាន អ្នកស្រី ឈុន វន្នី អាយុ ៣១ ឆ្នាំ ដែលត្រូវជាម្តាយរបស់កុមារាមានសំណាងរូបនេះ បានបញ្ជាក់ប្រាប់ថា ស្ទើរតែរាល់ថ្ងៃកូនប្រុសម្នាក់នេះតែងចូលចិត្តទទួលទានតែបៃតង អ៊ីឈីតាន់ រសជាតិតែក្រូចឆ្មារ។
ដោយឡែកកាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីមកពីសាលារៀនវិញ ក៏ទៅទិញតែបៃតង អ៊ីឈីតាន់ ចំនួនមួយដបពីអ៊ំស្រីដែលលក់នៅក្បែរផ្ទះទទួលទាន លុះពេលមួលគម្របដបក៏ស្រាប់តែឃើញមានរង្វាន់ ១០ លានរៀលតែម្ដង។ ភ្លាមនោះ កុមារារូបនេះ ក៏បានស្រែកប្រាប់អ៊ុស្រី និងជីដូនដែលនៅក្បែរ ហើយក៏ប្រាប់ម្ដាយឱ្យដឹង និងយកគម្របដបប្រគល់ជូនម្ដាយនៅផ្ទះតែម្ដង។

អ្នកស្រី ឈុន វន្នី បានបញ្ជាក់ថា បន្ទាប់ឃើញកូនយកគម្របដបដែលមានរង្វាន់ ១០ លានរៀលមកប្រាប់ អ្នកស្រីពិតមានអារម្មណ៍រីករាយរំភើបស្ទើរមិនគួរឱ្យជឿរហូតស្រក់ទឹកភ្នែក ហើយក៏ទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខដែលមាននៅនឹងគម្របដបស្រាប់តែម្ដង។
អ្នកស្រីបន្តថា បន្ទាប់ពីទទួលបានប្រាក់រង្វាន់ ១០ លានរៀលពីតែបៃតង អ៊ីឈីតាន់ អ្នកស្រីនឹងយកមួយចំនួនសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ហើយទុកមួយចំណែកទៀតផ្គត់ផ្គង់ការសិក្សារបស់កូនទៅថ្ងៃអនាគត។
សូមបញ្ជាក់ផងដែរថា សម្រាប់រដូវកាលថ្មីទី ៥ នេះ អ៊ីឈីតាន់បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់ ដែលមានទឹកប្រាក់ ១០០ លានរៀល ១៥០ រង្វាន់ ១០ លានរៀល ១៥០ រង្វាន់ ម៉ូតូហុងដាឌ្រីម ១៥០ គ្រឿង ទូរស័ព្ទអាយហ្វូន ១៥០ គ្រឿង និងអ៊ីឈីតាន់រាប់លានដបថែមទៀតផង។ សូមពិសាអ៊ីឈីតាន់ក្នុងថ្ងៃនេះ ដើម្បីមានឱកាសក្លាយជាសេដ្ឋីភ្លាមៗ ។ អ៊ីឈីតាន់ ចែកពិត ចែកធំ ហើយច្រើនជាងមុន….

-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


