Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ហាមប្រជាជានកុំឲ្យបាញ់ទឹកអាល់កុលជិតភ្លើងឆេះ

បានផុស

នៅ

រដ្ឋបាលចំណីអាហារ និងឪសថថៃ (FDA) បានចេញការព្រមានដល់ប្រជាជន​​មិនឲ្យបាញ់ទឹកអាល់កុលសម្លាប់មេរោគលើរាងកាយ ឬក្បែរភ្លើងឆេះឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

FDA បានចេញការព្រមានបែបនេះ បន្ទាប់ពីស្ត្រីម្នាក់បានបាញ់ថ្នាំសម្លាប់មេរោគ ឬអាល់កុលពេញខ្លួនប្រាណរបស់នាង បន្ទាប់មកក៏អុជធូបមូស ។ បច្ចុប្បន្ននាង​មាន​របួស​រលាក​ធ្ងន់ធ្ងរ និង​កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ ។

យោងតាមរបាយការណ៍របស់សារព័ត៌មាន Thai PBS World បានឲ្យដឹងថា លោក Weerachai Nolwachai មកពី FDA បានចង្អុលបង្ហាញថា ស្ព្រៃបាញ់សម្លាប់មេរោគ ដូចជា ជែលលាងដៃ ឬអាល់កុលគឺអាចឆាប និងឆេះ ហើយវាពិតជាមិនមែនជាគំនិតល្អទេក្នុងការបាញ់វាពេញខ្លួនអ្នក រួចហើយដុតភ្លើងនោះ ។

ជំនួសមកវិញលោក Weerachai ស្នើឲ្យអ្នកប្រើប្រាស់គួរតែជូតអាល់កុលឲ្យអស់ ឬទុកវារហូតដល់ស្ងួត មុនពេលពួកគេចាប់ផ្តើមចម្អិនអាហារ ជក់បារី ឬដុតធូបមូសជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thaiger

ចុចអាន ៖ កុំឲ្យឆ្ងល់ នេះប្រាក់ឈ្នួលកម្មករប្រទេសនៅ អាស៊ាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម