ព័ត៌មានអន្ដរជាតិ
ខេត្តភាគកណ្តាលប្រទេសវៀតណាម បិទសាលាចំនួន៣៧ ដោយសារកូវីដឆ្លងខ្លាំង ក្រោយចូលឆ្នាំ
ខេត្ត Ha Tinh ភាគកណ្តាលប្រទេសវៀតណាម បានបិទថ្នាក់រៀនទាំងអនឡាញ និង offline នៅក្នុងសាលារៀនចំនួន៣៧ ចាប់តាំងពីថ្ងៃពុធមក ស្របពេលដែលការឆ្លងកូវីដថ្មី រាប់រយករណីត្រូវបានកត់ត្រាជារៀងរាល់ថ្ងៃ។
សាលារៀនដែលរួមមានសាលាមត្តេយ្យ សាលាបឋមសិក្សា និងអនុវិទ្យាល័យ ភាគច្រើនមានទីតាំងនៅស្រុកដែលមានហានិភ័យកូវីដខ្ពស់។ នេះបើយោងតាមគណៈកម្មាធិការដឹកនាំសម្រាប់បង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩ របស់ខេត្ត Ha Tinh។
បន្ទាប់ពីបុណ្យចូលឆ្នាំវៀតណាម សិស្សក្នុងខេត្តនេះបានចាប់ផ្តើមត្រឡប់ទៅសាលារៀនវិញ។ គិតត្រឹមថ្ងៃពុធ គ្រូបង្រៀនចំនួន៥០នាក់ និងសិស្សចំនួន៣៣១នាក់នៅក្នុងខេត្ត បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩។
ដោយសារការកើនឡើងនៃករណីឆ្លងក្នុងចំណោមគ្រូ និងសិស្សដែលត្រូវការការព្យាបាល, សាលារៀនចំនួន៣៧ដែលមានសិស្សប្រហែល១៨,៣៤៨នាក់ ត្រូវផ្អាកសកម្មភាពសិក្សាទាំងអស់ ទាំងអនឡាញ និង offline។
អាជ្ញាធរនិយាយថា ពួកគេនឹងបើកសាលាឡើងវិញ នៅពេលក្រោយ អាស្រ័យលើស្ថានភាពនៃមេរោគឆ្លង។
ក្រៅពីសាលាដែលបានរៀបរាប់ខាងលើ សាលាចំនួន២១ផ្សេងទៀត ដែលមានសិស្សចំនួន ១៣,០៥៣នាក់ ត្រូវប្តូរទៅរៀនតាមអនឡាញ ដោយសារករណីមួយចំនួនតូច។
គួរបញ្ជាក់ថា ខេត្ត Ha Tinh មានសាលារៀនប្រហែល ៦៧០ ដែលមានគ្រូបង្រៀន ៣៥០,០០០ នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ស្ថានភាពមិនស្រួល ចិន បិទខ្ទប់ទីក្រុងជាប់ព្រំដែន វៀតណាម
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង