ព័ត៌មានអន្ដរជាតិ
កាណាដាចូលរួមជាមួយ EU ក្នុងបញ្ហាប្រឈមជាមួយចិននៅWTO
ប្រទេសកាណាដានឹងចូលរួមជាមួយចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងអូស្ត្រាលីដើម្បីបញ្ចូលគ្នានូវការពិគ្រោះយោបល់ជាផ្នែកមួយនៃជម្លោះរបស់សហភាពអឺរ៉ុប (EU) ជាមួយប្រទេសចិននៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញបំរាមពាណិជ្ជកម្មដែលត្រូវបានចោទប្រកាន់របស់ទីក្រុងប៉េកាំងទៅលើប្រទេសលីទុយអានី។
ស្ថាប័នកិច្ចការសកលកាណាដាបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈថា ៖«កាណាដាព្រួយបារម្ភពីសកម្មភាពពាណិជ្ជកម្មថ្មីៗរបស់ចិនដែលបានដាក់លើលីទុយអានី ព្រមទាំងទំនិញ និងសេវាកម្មសហភាពអឺរ៉ុបជាមួយមាតិកាលីទុយអានី ដែលអាចបំផ្លាញដល់ប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិដែលមានច្បាប់ជាមូលដ្ឋាន និងស្ថាប័នរបស់ខ្លួន»។

សហភាពអឺរ៉ុបជួបបញ្ហាប្រឈមនៅអង្គការពាណិជ្ជកម្មពិភពលោកដែលមានទីស្នាក់នៅទីក្រុងហ្ស៊ឺណែវកាលពីខែមករា ដោយបានចោទប្រកាន់ចិនពីបទរើសអើងការធ្វើពាណិជ្ជកម្មលើទុយអានីដែលខ្លួននិយាយថា ជាការគំរាមកំហែងដល់សុចរិតភាពទីផ្សារតែមួយរបស់ EU ។
ចិនបានកាត់បន្ថយទំនាក់ទំនងការទូតជាមួយលីទុយអានី និងដាក់សម្ពាធប្រជាជនជាច្រើនឲ្យផ្តាច់ទំនាក់ទំនងជាមួយប្រទេសដែលមានប្រជាជន២.៨លាននាក់ បន្ទាប់ពីប្រទេសមួយនេះបានអនុញ្ញាតឲ្យកោះតៃវ៉ាន់បើកស្ថានទូតនៅទីក្រុង Vilnius។
កាណាដាបាននិយាយថា ខ្លួនប្រឆាំងនឹងសេដ្ឋកិច្ចបង្ខិតបង្ខំ និងឈរជាមួយដៃគូដែលមានគំនិតដូចគ្នាក្នុងការគាំទ្រពាណិជ្ជកម្មអន្តរជាតិដែលយកច្បាប់ជាមូលដ្ឋានជាមួយអង្គការពាណិជ្ជកម្មពិភពលោក។
ចិនដែលបាននិយាយថា ជម្លោះជារឿងនយោបាយជាងសេដ្ឋកិច្ច និងបានដាក់ស្លាកសកម្មភាពរបស់ប្រទេសលីទុយអានីជាការប៉ុនប៉ងធ្វើឲ្យខូចទំនាក់ទំនងសហភាពអឺរ៉ុប-ចិន ដោយបានចាត់ទុកកោះតៃវ៉ាន់ដែលគ្រប់គ្រងខ្លួនឯងជាទឹកដីរបស់ខ្លួន។
ការប្រឈមនៅ WTO ទុកពេល៦០ថ្ងៃសម្រាប់ភាគីនានាដើម្បីដោះស្រាយ។ ប្រសិនបើដោះស្រាយមិនចេញទេ សហភាពអឺរ៉ុបអាចចាប់ផ្តើមជម្លោះផ្លូវការដែលនឹងបង្កើតគណកម្មការ WTO មួយសម្រាប់ការសិក្សាពីការទាមទាររបស់ខ្លួនជាមួយនឹងប្រទេសចិន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១០ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


