ព័ត៌មានអន្ដរជាតិ
កំពុងមានការភ័យខ្លាចថា ស្ថានការណ៍ជំងឺផ្តាសាយបក្សីកាន់តែអាក្រក់នៅជប៉ុនអាចបង្កឲ្យមានរោគរាតត្បាតដូចកូវីដ
ការផ្ទុះជំងឺផ្តាសាយបក្សីនៅប្រទេសជប៉ុនកាន់តែអាក្រក់ទៅៗហើយដោយកសិដ្ឋានក្នុងខេត្តចំនួន២ទៀតកំពុងសម្លាប់សត្វមាន់ក្នុងចំនួនច្រើនបំផុតមិនធ្លាប់មានស្របពេលរដ្ឋាភិបាលបានបញ្ជាឲ្យបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងកសិដ្ឋានចិញ្ចឹមមាន់ទាំងអស់។

ប្រភេទវីរុសបង្កជំងឺខ្ពស់ H5 ដែលភាគច្រើនត្រូវបាននាំមកដោយបក្សីដែលបម្លាស់ទីមកពីទ្វីបអាស៊ីនិងអឺរ៉ុបបានរាលដាលដល់ខេត្តចំនួន៨ក្នុងចំណោមខេត្តទាំង៤៧របស់ប្រទេសជប៉ុន។
ថ្វីបើក្រុមមន្ត្រីនិយាយថា មនុស្សមិនអាចឆ្លងជំងឺផ្តាសាយបក្សីពីស៊ុតឬសាច់នៃមាន់ដែលឆ្លងជំងឺក៏ដោយ ក៏ពួកគេមានការព្រួយបារម្ភថា វីរុសនេះអាចចម្លងពីសត្វមួយទៅសត្វមួយហើយចូលដល់មនុស្សនិងបង្កឲ្យមានជំងឺរាតត្បាតដូចវីរុសកូរ៉ូណាដែរ។

មន្រ្តីក្រសួងកសិកម្មបាននិយាយថា កសិដ្ឋានទាំងអស់នៅក្នុងប្រទេសជប៉ុនត្រូវបានគេបញ្ជាឲ្យបាញ់ថ្នាំសម្លាប់មេរោគនិងត្រួតពិនិត្យរបបអនាម័យក៏ដូចជាធានាថា សំណាញ់ដើម្បីការពារសត្វបក្សីព្រៃត្រូវបានរៀបចំបានត្រឹមត្រូវផងដែរ។
សត្វបក្សីដែលត្រូវបានគេសម្លាប់មានចំនួន២.៣៦លានក្បាលមុនពេលមានការផ្ទុះឡើង២លើកចុងក្រោយនេះពោលគឺច្រើនជាងកំណត់ត្រាមុនដែលមាន១.៨៣លានក្បាល។
រដ្ឋាភិបាលកំពុងអំពាវនាវឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀតដោយសារតែចំនួននៃការឆ្លងកាន់តែច្រើនឡើងៗ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


