Connect with us

ព័ត៌មានជាតិ

ប្រារព្ធពិធីបុណ្យមាឃបូជានៅភ្នំព្រះរាជទ្រព្យ សុំសេចក្តីសុខជូនដល់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំប្រទេសកម្ពុជា

បានផុស

នៅ

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រារព្ធពិធីបុណ្យមាឃបូជា នៅភ្នំព្រះរាជទ្រព្យ ដើម្បីបួងសួងសុំសេចក្តីសុខ ជូនដល់ប្រជាពលរដ្ឋទូទាំង ២៥ រាជធានី-ខេត្ត និងថ្នាក់ដឹកនាំប្រទេសកម្ពុជា។

លោកជំទាវឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យមាឃបូជា នៅក្នុងបរិវេណព្រះមហាសក្យមុនីចេតីយ៍ នៅភ្នំព្រះរាជទ្រព្យ ឬភ្នំឥដ្ឋរឹស្ស ( ភ្នំឧត្តុង្គ ) ស្រុកពញ្ញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃពុធ ១៥កើត ខែ មាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ ដែលមានការនិមន្តចូលរួម ពីសំណាក់ព្រះសង្ឃ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល រដ្ឋសភា-ព្រឹទ្ធសភា មន្ត្រីរាជការ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋជាច្រើននាក់។

បើតាមឯកសារពុទ្ធប្រវត្តិ បានឲ្យដឹងថា បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មា សម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនា ឡើងក្នុងលោកនាប្រទេសឥណ្ឌា កាលពី ៥៨៨ ឆ្នាំ មុន គ្រិស្តសករាជ នាថៃ្ងទី ១៥ កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់។

ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការ សាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោមព្រះសង្ឃចំនួន ១.២៥០អង្គ ជាសមាជិកក្នុងអង្គមហាសន្និបាត មួយដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។ នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធទ្រង់ បានប្រកាសនៅគោលការណ៍ចំនួន ១១ប្រការ មាន ឈ្មោះ ជាភាសាបាលីថា “ឱវាទ បាដិមោក្ខ” ដែលពុទ្ធសាសនិកជនម្មាក់ៗ ត្រូវយកមកសិក្សាឲ្យយល់ដឹង និងអនុវត្តន៍៕

អត្ថបទ៖ វិមាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម