Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ បើកមជ្ឈមណ្ឌលព្យាបាលកូវីដ សម្រាប់កុមារអាយុពី ៣-១៤ឆ្នាំ

បានផុស

នៅ

កុមារដែលមានអាយុពី ៣-១៤ ឆ្នាំដែលបានឆ្លងកូវីដ-១៩ ប៉ុន្តែឪពុកម្តាយមិនអាចផ្តល់ការថែទាំបានត្រឹមត្រូវនៅក្រោមប្រព័ន្ធដាច់ដោយឡែក នឹងត្រូវបានអនុញ្ញាតឱ្យចូលក្នុងមជ្ឈមណ្ឌលដាច់ដោយឡែកសម្រាប់កុមារ ក្នុងទីក្រុងបាងកក។ នេះបើតាមប្រសាសន៍របស់អភិបាលក្រុងបាងកកលោក Aswin Kwanmuang បានថ្លែង កាលពីថ្ងៃអាទិត្យ ម្សិលមិញ។

Bangkok opens Covid-19 treatment centre for children aged 3-14
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពី The Nation បានឱ្យដឹងថា ដោយសារករណីឆ្លងប្រចាំថ្ងៃនៅទីក្រុងបាងកកកំពុងកើនឡើងជាបន្តបន្ទាប់ ជាពិសេសចំពោះកុមារ និងមនុស្សចាស់ ដូច្នេះទើបបានជាអាជ្ញាធរក្រុង បានបើកមជ្ឈមណ្ឌលព្យាបាលកូវីដសម្រាប់កុមារ ដើម្បីងាយស្រួលតាមដាន និងព្យាបាល។ ក្នុងនោះក៏មានគ្រួសារខ្លះមានការពិបាកក្នុងការដាក់កុមារឱ្យនៅដាច់ដោយឡែក ឬធ្វើចត្តាឡីស័ក ឬមិនអាចផ្តល់ការថែទាំគ្រប់គ្រាន់ ដូច្នេះហើយមជ្ឈមណ្ឌល​នឹង​ទទួល​យក​កុមារ​អាយុ​ពី ៣ ទៅ ១៤​ឆ្នាំ ដែលសង្ស័យឆ្លងកូវីដ មកធ្វើចត្តាឡីស័ក និងកុមារតេស្តវិជ្ជមាន មកថែទាំឱ្យបានល្អពីក្រុមគ្រូពេទ្យ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ អូមីក្រុងបំបាំងកាយ នឹងជំរុញការឆ្លងកូវីដនៅថៃ កើនដល់ ១០ម៉ឺនករណី ក្នុងមួយថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម