Connect with us

ព័ត៌មានជាតិ

សម្ដេច​តេជោ​ ហ៊ុន សែន​ អំពាវ​នាវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ ចូល​រួម​ផ្សព្វផ្សាយ​ការយល់​ដឹងពី​គ្រោះ​ថ្នាក់​ដោយ​សារមីន​

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន ដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់តាមរយៈសកម្មភាពសហគមន៍ និងការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ មានប្រសាសន៍ក្នុងសារលិខិត ក្នុងឱកាសប្រារព្ធខួបលើកទី ២៣ នៃទិវាជាតិយល់ដឹងអំពីមីន នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ។

សម្ដេចតេជោ ក៏ជំរុញឱ្យអាជ្ញាធរមីន ត្រូវបន្តសម្របសម្រួលជាមួយប្រតិបត្តិករជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធ ដើម្បីកំណត់ឱ្យបានជាក់លាក់នូវតំបន់ ឬទីតាំងដែលរងការប្រឈមគ្រោះថ្នាក់ដោយសារមីន។

ក្រៅពីនេះ អាជ្ញាធរមីន និងស្ថាប័នពាក់ព័ន្ធ គួស្រាវជ្រាវវិធីសាស្ត្រ ក្នុងដំណើរឆ្ពោះទៅរកសម្រេចបានចក្ខុវិស័យ កម្ពុជាគ្មានមីនឆ្នាំ ២០២៥៕

សារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម