វប្បធម៌ ជំនឿ
ប្រជ្រុយបុរស ៦កន្លែង នរវិទូជឿថា ជាកំណប់ជីវិត កម្ររកបាន
យោងតាមក្បួននរវិទ្យា ប្រសិនបុរសណាម្នាក់ មានសំណាងមានប្រជ្រុយនៅលើទីតាំងមួយចំនួនដូចខាងក្រោម ពួកគេជាមនុស្សមានលាភសំណាងធំ មុខរបរតែងមានការរីកចម្រើនជាបន្តបន្ទាប់ ហើយនៅថ្ងៃអនាគត ពួកគេងាយក្លាយជាមនុស្សជោគជ័យជាទីបំផុត។
ប្រជ្រុយ នៅលើថ្ងាស

តាមនរវិទ្យា ផ្ទៃថ្ងាសគឺជាកន្លែងតំណាងនៃលាភសំណាងរបស់សុភាពបុរស។ ដូច្នេះប្រសិនបើប្រជ្រុយលេចឡើងនៅលើថ្ងាស នោះមានន័យថា ពួកគេជាបុរសកើតមកមានជោគវាសនាល្អប្រសើរណាស់។
ភាគច្រើននៃបុរសដែលមានប្រជ្រុយដុះនៅតំបន់នេះ ជាមនុស្សកើតមកមានទេពកោសល្យជាច្រើន ព្រមទាំងមានឆន្ទៈខ្ពស់ក្នុងជីវិត និងមានបុគ្គលិកលក្ខណៈល្អជាច្រើនទៀត។ ដូច្នេះថ្ងៃអនាគតងាយក្លាយជាមនុស្សល្បី និងមានមុខតំណែងខ្ពស់ក្នុងសង្គម។
ប្រជ្រុយ នៅលើច្រមុះ

ក្រៅពីថ្ងាស បើសុភាពបុរសណាសំណាងមានប្រជ្រុយដុះលើច្រមុះក៏ចាត់ទុកជាមនុស្សមានសំណាង និងទ្រព្យសម្បត្តិដែរ។ ក្រៅពីនេះ ប្រជ្រុយដែលលេចត្រង់នេះ ក៏ជាប្រភពនាំមកនូវទ្រព្យសម្បត្តិ និងសម្បូរលុយចាយ។
ជាពិសេសប្រសិនបើគេមានប្រជ្រុយក្រាស់ និងធំ នោះពួកគេនឹងទទួលបានលាភសំណាងកាន់តែច្រើន។ សុភាពបុរសទាំងនេះភាគច្រើនពូកែខាងការងារទាក់ទងនឹងហិរញ្ញវត្ថុ ឬអាជីវកម្ម។ តាំងពីវ័យកណ្តាលឡើងទៅ ជីវិតរបស់ពួកគេមានឱកាសច្រើនក្នុងការរីកចម្រើន ទ្រព្យសម្បត្តិពិបាករត់ចោលគេណាស់។
ប្រជ្រុយ នៅលើជ្រុងនៃមាត់

តាមនរវិទ្យាចារថា ប្រជ្រុយដែលលេចនៅជ្រុងមាត់ត្រូវបានចាត់ទុកជាទីតាំងនាំសំណាង និងភាពរុងរឿងដល់សុភាពបុរសដែលជាម្ចាស់។ មនុស្សទាំងនេះ ក្រៅតែពីអាជីពរីកចម្រើន ក៏មានទ្រព្យសម្បត្តិច្រើន ហើយមានអនាគតភ្លឺស្វាងទៀតផង។
ដោយសារសមត្ថភាពពីកំណើត និងមានសមត្ថភាពពហុជំនាញ រហ័សរហួន ដូច្នេះហើយពេលពេញវ័យ ពួកគេងាយនឹងជោគជ័យក្នុងវិស័យជាច្រើន ហើយអាជីពក៏គាប់ប្រសើរផងដែរ។ យ៉ាងណាមិញ ប្រសិនបើពួកគេមិនក្លាយជាមនុស្សដែលមានឋានៈខ្ពង់ខ្ពស់ ហើយត្រូវបានមនុស្សគ្រប់គ្នាគោរពទេនោះ ជីវិតរបស់ពួកគេក៏សម្បូរទៅដោយអ្នកមានជុំព័ទ្ធជួយផងដែរ។
ប្រជ្រុយ នៅក្រោមក ឬនៅខាងក្រោយក

ប្រជ្រុយដែលលេចឡើងនៅក្រោមកញ្ចឹងក ឬនៅខាងក្រោយកញ្ចឹងក ជាទីតាំងប្រជ្រុយរបស់សុភាពបុរសដែលមានឋានន្តរស័ក្តិល្អ កេរ្តិ៍ឈ្មោះក្រអូបសាយ និងអាជីពរុងរឿង។ ពេលគេធំឡើង តែងតែជោគជ័យក្នុងការងារ និងកាន់អំណាចច្រើនក្នុងដៃ។
ម្យ៉ាងវិញទៀត សុភាពបុរសដែលមានប្រជ្រុយនៅតំបន់នេះ ជាមនុស្សឆ្លាតវៃ ទៀងត្រង់ ម៉ឺងម៉ាត់ និងរឹងមាំផងដែរ។ ដូច្នេះហើយពួកគេតែងតែជោគជ័យឆាប់បំផុត។ លើសពីនេះ ពួកគេមានទេពកោសល្យក្នុងការដឹកនាំអ្នកដទៃ និងបញ្ចុះបញ្ចូលអ្នកដទៃ ដូច្នេះហើយពួកគេងាយនឹងជោគជ័យក្នុងអាជីព។
ប្រជ្រុយ នៅលើបាតដៃ

សុភាពបុរសដែលមានប្រជ្រុយដុះលើបាត ជាមនុស្សដែលមានសំណាងខ្លាំងណាស់ដែរ។ ពួកគេភាគច្រើន រហ័សរហួនខ្លាំង ហើយកើតមកមានជំនាញភាពជាអ្នកដឹកនាំ ដូច្នេះអនាគតងាយនឹងល្បី។ ពួកគេជាមនុស្សច្រើនតែពូកែចាប់យកឱកាសលុយ និងដឹងពីរបៀបចាយលុយយ៉ាងល្អ។ ឯជីវិតរបស់ពួកគេងាយនឹងក្លាយជាអ្នកមានបំផុត។
ប្រជ្រុយ នៅលើប្រអប់ជើង

ដូចនៅលើបាតដៃ នរវិទ្យាជឿថា បុរសដែលមានប្រជ្រុយលេចឡើងនៅលើប្រអប់ជើង ជាមនុស្សមានជោគវាសនាសុភមង្គលតាំងពីកុមារភាពរហូតដល់ពេញវ័យ។ ពេលចាប់អាជីព សុភាពបុរសទាំងនេះងាយនឹងក្លាយជាអ្នកដឹកនាំគំរូ ជាទីគោរព និងស្រឡាញ់របស់មនុស្សជាច្រើន៕
អត្ថបទ៖ សន្យា
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


