សន្តិសុខសង្គម
សមត្ថកិច្ចបង្ហាញមុខជនសង្ស័យប្រុសស្រី៧នាក់ ករណីបន្លំធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ (ប្លង់រឹង) និងឆបោកលុយជាង២លានដុល្លារ
ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ កំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញបានធ្វើការបង្ហាញមុខជនសង្ស័យបុ្រសស្រីចំនួន៧នាក់ជាសាធារណៈ ករណីបន្លំឯកសារ និងឆបោកយកប្រាក់៤ករណីផ្សេងគ្នា គិតជាទឹកប្រាក់អស់ប្រមាណជាង២លានដុល្លារ។

ក្នុងការបង្ហាញមុខជនសង្ស័យប្រុសស្រីទាំង៧នាក់នេះ ធ្វើឡើងកាលពីវេលារសៀលថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីសមត្ថកិច្ច ធ្វើការស្រាវជ្រាវឃាត់ខ្លួន ជាបន្តបន្ទាប់កាលពីថ្ងៃទី១៩ ,២១និង ថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ ២០២២កន្លងមក។ សមត្ថកិច្ចក៏បានឲ្យដឹងថា បក្ខពួកជនសង្ស័យជាច្រើននាក់ទៀតកំពុងគេចខ្លួន ហើយសមត្ថកិច្ចក៏កំពុងបន្តស្វែងរកឃាត់ខ្លួន។

ជនសង្ស័យដែលសមត្ថកិច្ចបង្ហាញមុខជាសាធារណៈនោះទី១ឈ្មោះ វ៉ាន់ សុវត្តិឌី ហៅជៀប ជូពីដារី ហៅលឹម លីងយីភេទស្រីអាយុ៤៦ឆ្នាំ ជាអ្នកគក់ជេរដីស្នាក់នៅ ផ្ទះលេខ ១១T ផ្លូវលេខ ៤Iបុរីលឹម ឈាងហាក់ ក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ, ទី២.ឈ្មោះ លាស់ យូ ហៅ បូ វណ្ណះ ភេទប្រុស ជាអ្នកទិញលក់គោ មានលំនៅ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ , ទី៣.ងេត បាញ ហៅយម អេង ភេទស្រីអាយុ៣៩ឆ្នាំ ស្នាក់នៅ ភូមិ ល្អាង ឃុំល្អាង ស្រុកដងទង់ខេត្តកំពត, ទី៤.ជុំ ភាព ភេទប្រុសអាយុ ៣៥ឆ្នាំ ជាភ្ងាក់ងារ សេវាកម្មប្រាក់កម្ចី និងអចលនទ្រព្យស្នាក់នៅ ភូមិ តាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ, ទី៥.កង ស៊ីណាត ហៅសំណាង ហៅប្រុស ហៅបាក់ ភេទប្រុសអាយុ៤២ឆ្នាំ ជាអ្នកគូក់ជេរដី ស្នាក់នៅ ភូមិ សន្សំកុសល់២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ,ទី៦.កង់ចាន់ធឿន ហៅម៉ៅឌឿន ភេទប្រុសអាយុ ៤៥ឆ្នាំ ស្នាក់នៅភូមិ សន្សំកុសល់២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យននិង ទី៧ឈ្មោះហេង សម្ភស្សហៅ ហេង សំភ័ស្ស,ហៅហៅយូស្រីមុំ ភេទស្រីអាយុ៣១ឆ្នាំ មានលំនៅ ភូមិ កណ្តោលក្រោម ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល ។

ក្នុងនោះសមត្ថកិច្ចបានដកហូតអត្តសញ្ញាណប័ណ្ណ ក្លែងក្លាយ , សៀវភៅគ្រួសារក្លែងក្លាយ,វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុក្លែងក្លាយ , សៀវភៅមូលប្បទានបត្រធានាគារប្រៃសណីយ៍កម្ពុជា១ក្បាល ព្រមទាំងឯកសារមួយចំនួន ទៀតផងដែរ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យ មានបក្សពួក ជាច្រើននាក់ ដែលបានរៀបចំឯកសារ ក្លែងក្លាយ ធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ (ប្លង់រឹង) ដោយម្ចាស់ ដី ពុំបានដឹង ហើយបានយកដីនោះទៅលក់និង យកប្លង់នៅ ដាក់នៅធានាគារ ដើម្បី យក ប្រាក់ ដែលក្នុងនោះ មាន៤ករណីផ្សេងគ្នា។

លោកនាយការិយាល័យ បានបន្តដឹងទៀតថា ជនសង្ស័យ ទាំងនោះ បានក្លែងបន្លំឯកដីធ្លី នៅតាមបណ្តាលខេត្តនិងរាជធានីភ្នំពេញ ដែលឯកសារវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុទាំងនោះ គីមន្ទីរជំនាញ មកពិនិត្យ ត្រឹមត្រូវតែ មិនមាននៅគល់បញ្ជីរឡើយ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៧នាក់ត្រូវបាននគរបាលឃាត់ខ្លួនបណ្ដោះអាសន្ន រង់ចាំបញ្ជូនទៅតុលាការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


