ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ឋសពនាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារពារជាតិ
នៅរសៀលថ្ងៃទី ២៤ ខែ កុម្ភៈ ២០២២ នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញគោរពវិញ្ញាណក្ខន្ឋសពនាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារពារជាដែលជាយុទ្ធមិត្តរួមជំនាន់ជាមួយសម្តេច ក្នុងការចូលរួមគ្រប់សកម្មភាពទាំងអស់ក្នុងការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

នាយឧត្តមសេនីយ៍ សុខ សារឿន បានទទួលមរណភាពកាលពីវេលាម៉ោង១០និង៤៥ នាទី ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ក្នុងជន្មាយុ ៧៩ឆ្នាំដោយរោគាពាធ។ អដ្ឋិធាតុ នាយឧត្តមសេនីយ៍ សុខ សារឿន ត្រូវបានក្រុមគ្រួសារព្រមទាំងនាយទាហានជាន់ខ្ពស់ នាយទាហាននៃកងយោធពលខេមរភូមិន្ទតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាននិងគោរព វិញ្ញាណក្ខន្ធតាមប្រពៃណីសាសនារយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦កុម្ភៈនៅទីបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅខេត្តកណ្តាល។

នៅរសៀលថ្ងៃទី២៤កុម្ភៈ ដែលជាថ្ងៃទី១នៃពិធីបុណ្យទក្ខិណានុប្បទាននិងគោរពវិញ្ញាណក្ខន្ធតាមប្រពៃណីសាសនាសម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមពិធីសាសនា នមស្ការ សមាទានសិល៍ ព្រះសង្ឃចំរើនព្រះបរិត្ត ធម្មកថិកសំដែងព្រះធម្មទេសនា ។

នៅក្នុងឱកាសនៃការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពនាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារពារជាតិ សម្តេចតេជោនាយករដ្ឋមន្ត្រីបានសំដែង នូវក្តីរន្ធត់តក់ស្លុតនិងរំជួយចិត្តរកពាក្យអ្វីមកប្រៀបផ្ទឹមបានចំពោះការបាត់បង់មេបញ្ជាការនិងជាយុទ្ធមិត្តធ្លាប់រួមដំណើរជាមួយសម្តេចក្នុងគ្រប់កាលៈទេសៈទាំងអស់ពិសេ សគឺជាមិត្តរួមអាវុធដ៏ស្មោះត្រង់និងអ្នកជួយយកអាសាបំផុតនៅលើគ្រប់សមរភូមិប្រយុទ្ធ ។

នៅក្នុងសារលិខិតចូលរួមរំលែកទុក្ខពីសំណាក់សម្តេច បានចាក់ទុកថា ការបាត់បង់នាយឧត្តមសេនីយ៍ សុខ សារឿន គឺជាបាត់បង់ស្វាមី បិតា ជីតា ជាទីស្រឡាញ់និងជាការ បាត់បង់ឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូបពោរពេញទៅដោយមនសិការស្នេហាជាតិដែលក្នុងមួយជីវិតរបស់លោក បានធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និង នាំមកនូវសុខសន្តិភាពរហូតមកដល់បច្ចុប្បន្ននេះ។ រូបកាយរបស់លោកបានបាត់បង់ទៅក៏ពិតមែនតែ កិត្តិយស សេចក្តីថ្លៃថ្នូរ និងគំរូវីរភាពដ៏ឧត្តុង្គឧត្តមរបស់លោកនៅតែស្ថិតស្ថេរជានិច្ចនៅក្នុងក្រអៅបេះដូងរបស់មនុស្សជំនាន់ក្រោយទាំងអស់គ្នាជារៀងរហូតមិនអាចបំភ្លេច បានឡើយ ៕
ដោយ ៖ ណារី












-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១១ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ