ព័ត៌មានជាតិ
អាជ្ញាធរខេត្តឧត្ដរមានជ័យ បំផុសពលរដ្ឋ ចូលរួមបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ ដឹកនាំមន្ត្រីរាជការចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ និងចែកម៉ាស បាញ់អាកុល វាស់កម្ដៅ ជូនដល់អាជីវករនៅក្នុងផ្សារសំរោង ចំនួន ១,០០០ម៉ាស ព្រមទាំងប្រជាពលរដ្ឋនៅតាមដងផ្លូវ ។យុទ្ធនាការផ្សព្វផ្សាយនេះ ដើម្បីបំផុសចលនា នៃការពាក់ម៉ាស ក្នុងបំណងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសចូលរួមបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា។

នៅក្នុងឱកាសនោះ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ បានណែនាំដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមពាក់ម៉ាសគ្រប់ៗគ្នា និងលាងដៃជាមួយសាប៊ូ អាកុល ឬជែល ព្រមទាំងចៀសវាងការជួបជុំ ស្របតាមការជូនដំណឹងតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ។

អភិបាលខេត្តឧត្ដរមានជ័យ បានថ្លែងទៀតថា ចំពោះអាជីវករ ទាំងឡាយណាដែលមិនព្រមគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាល នោះទេ អាជ្ញាធរខេត្តនឹងចុះបិទទីតាំងអាជីវកម្មនោះជាបណ្ដោះអាសន្ន ក្នុងន័យបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា៕
អត្ថបទ ៖ចាន់ ធី




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន