ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ៖ ស្ត្រីបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងបុព្វហេតុបង្រួបបង្រួមជាតិ និងការពារសន្តិសុខជាតិ
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងថា បច្ចុប្បន្ននេះ ស្ត្រីបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងបុព្វហេតុបង្រួបបង្រួមជាតិ ការពារសន្តិសុខជាតិ ដែលមិនអាចខ្វះបាន និងបានប្រែក្លាយពីស្ត្រី ដែលមានមុខរបរប្រពៃណី មកជាស្ត្រីដែលមានជំនាញវិជ្ជាជីវៈពិតប្រាកដ តាមរយៈ បណ្តុះបណ្តាលជំនាញ និងបានចូលរួម ក្នុងការបំពេញបេសកកម្មដោះមីននៅបរទេស ដោយជ្រកក្រោមស្លាក របស់អង្គការសហប្រជាជាតិ ក្នុងនាមជាកងទ័ពស្ម័គ្រចិត្ត។
លោកជំទាវ បានលើកឡើងបែបនេះ ខណៈអញ្ជើញជាអធិបតី ក្នុងពិធីទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី ១១១ ឆ្នាំ ២០២២ ក្រោមប្រធានបទ សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត និងការប្រកាសកែសម្រួល បំពេញបន្ថែមគណៈកម្មាធិការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២២នេះ។
ថ្លែងក្នុងឱកាសនោះផងដែរ លោកជំទាវ ម៉ែន សំអន ក៏បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់អង្គពិធីទាំងមូល ដោយក្តីនឹករលឹក និងការគិតគូរ អំពីសុខទុក្ខប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង។
ក្នុងពិធីនេះ ក៏បានប្រកាសតែងតាំងលោកស្រី ប៉ែន វិមល ជាប្រធានកិត្តិយស គណៈកម្មាធិការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងអប់រំយុវជន និងកីឡា រួមជាមួយនឹង សមាសភាពបំពេញបន្ថែម សមាសភាពសមាជិកចំនួន ៩រូប ផងដែរ។
លោកជំទាវ បានគូសរំលេចដល់គណៈកម្មាធិការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងអប់រំ យុវជន និងកីឡា ត្រូវចូលរួមអនុវត្តឲ្យបានតាមប្រសាសន៍ណែនាំ របស់ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាអនុប្រធានកិត្តិយស នៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី បានថ្លែងកាលពីថៃ្ងទី ២១ ខែកុម្ភៈ ឆ្នាំ ២០២២ ដោយបានបញ្ជាក់ឲ្យក្រសួងអប់រំ យុវជន និងកីឡា អនុវត្តដូចខាងក្រោម៖
ក.បន្តពិនិត្យស្រាវជ្រាវ ស្ថានភាពនិស្សិតជានារី នៅកម្រិតឧត្តមសិក្សាទាំង ក្នុងគ្រឹះស្ថានសិក្សារបស់រដ្ឋនិងគ្រឹះស្ថានសិក្សាឯកជន ដោយត្រូវធ្វើរបាយការណ៍ ដើម្បីមានវិធានការដោះស្រាយ។ ទន្ទឹមនឹងនោះ ត្រូវរៀបចំឲ្យមានកិច្ចសន្ទនា រវាងអាណាព្យាបាល ជាមួយថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដើម្បីស្រាវជ្រាវពីបញ្ហា ដែលនាំឲ្យសិស្សស្រីបោះបង់ការរៀនសូត្រ និងរិះរកគំនិតផ្តួចផ្តើម ដើម្បីធ្វើឲ្យប្រសើរឡើងនូវសេវាអប់រំ។
ខ. បន្តយកចិត្តទុកដាក់លើកកម្ពស់ការអប់រំឌីជីល ជាពិសេស ការផ្តល់គាំទ្រ និងការបង្កើនការចូលរៀនរបស់សិស្ស និស្សិតជានារី លើផ្នែកបច្ចេកវិទ្យាឌីជីថល និងការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈច្នៃប្រឌិត និងគណិតវិទ្យា (STEAM)។
គ. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តតម្រង់ទិស និងពង្រីកការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងព័ត៌មានវិទ្យា ដល់សិស្ស និស្សិត ដោយឆ្លើយតបនិងតម្រូវការទីផ្សារការងារ និងពង្រីកការផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រ ជាពិសេសស្រ្តី និងជនពិការ ព្រមទាំងសម្របសម្រួលឲ្យមានការចុះកម្មសិក្សា តាមវិស័យឯកជននានា។
លោកជំទាវ បានបន្តទៀតថា នៅក្នុងបរិការណ៍កូវីដ-១៩ នេះ យើងទាំងអស់គ្នាត្រូវរៀនរស់នៅ និងធ្វើការ ជាមួយនឹងកូវីដ-១៩ ជាពិសេសចូលរួមអនុវត្តឲ្យបាន នូវវិធានការណ៍ ៣ការពារ ៣កុំ ខណៈដែលមេរោគកូវីដ-១៩ (អូមីក្រុង) បាននិងកំពុងឆ្លងរីករាលដាល យ៉ាងណាក៏ដោយ និងបានបន្ត ១.ជំរុញលើកកម្ពស់តួនាទីស្រ្តី ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ និងជំងឺឆ្លងផ្សេងទៀត។ ២. ជំរុញឲ្យស្ត្រីឈានមុខ លើការការពារខ្លួនពីជំងឺ និងការឆ្លងដល់កូនចៅ និងសមាជិកក្នុងគ្រួសារ និងជំរុញឲ្យស្រ្តីនាំកូន-ចៅ ទៅទទួលវ៉ាក់សាំង បង្ការជំងឺនានា និងវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលចូល ក្នុងសហគមន៍ផងដែរ៕
អត្ថបទ៖ វិមាន



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


