កីឡា
Sancho ដឹងគុណមិត្តរួមក្លឹប ៣ រូប ក្រោយផ្លាស់មកបិសាចក្រហម Manchester United
Jadon Sancho ជាកីឡាកររបស់ក្លឹបបាល់ទាត់ បិសាចក្រហម Manchester United ហើយកាលពីពេលថ្មីៗនេះលោកបាននិយាយជាសាធារណៈថា មិត្តរួមក្រុមនិងជារៀមច្បង ៣ រូប ធ្លាប់បានជួយឲ្យខ្លួនចម្រើនយ៉ាងឆាប់រហ័ស នៃវិស័យកីឡានេះ ចាប់តាំងពីផ្លាស់ទៅកីឡដ្ឋាន Old Trafford ។
លោកបាននិយាយថា ” មានកីឡាករលំដាប់ពិភពលោកជាច្រើននៅទីនេះ ហើយពួកគេបានបង្រៀនខ្ញុំពីចំណុចសំខាន់នៃការក្លាយជាកីឡាករបាល់ទាត់អាជីព។ ខ្ញុំសូមប្រាប់អ្នកថា ពេលដែលអ្នករៀនពីមនុស្សចាស់ ឬរៀមច្បង ដែលល្អបំផុតដូចនេះ វាមិនគួរឲ្យជឿនោះទេ ” ។
កីឡាកររូបនេះបានបន្ថែមទៀតថា “ជាពិសេសមានកីឡាករជើងចាស់ដែលបង្រៀនខ្ញុំដូចជា Cristiano Ronaldo, Paul Pogba និង Rafael Varane ទាំងបីអ្នកនេះ បានឈ្នះពានជាច្រើនរាប់មិនអស់។ ខ្ញុំបានរៀនច្រើន ពីពួកគេ ទាំងក្នុងនិងក្រៅទីលាន។ ជាពិសេសជំនះឧបសគ្គលំបាក ហើយអភិវឌ្ឍខ្លួនឯងឲ្យល្អជាងខ្លួនឯង ។ ខ្ញុំមិនដឹងថា ខ្ញុំនឹងអាចលេងបាល់ទាត់ជាមួយពួកគេបានយូរប៉ុណ្ណានោះទេ។ ប៉ុន្តែក្នុងអំឡុងពេលដែលយើងនៅជាមួយគ្នា យើងនឹងព្យាយាមប្រមូលចំណេះដឹងឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ហើយសម្របវាទៅនឹងការលេងរបស់យើង នៅលើទីលានឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ថានភាពសង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែន កាន់តែក្ដៅ ម្ចាស់ក្លឹប Chelsea សម្រេចលាលែងតំណែង
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង