ព័ត៌មានអន្ដរជាតិ
គ្រូបង្វឹកហង្សក្រហម Liverpool រិះគន់លោក ពូទីន យ៉ាងចាស់ដៃ ក្រោយសង្គ្រាម រុស្សី-អ៊ុយក្រែន នៅតែក្ដៅគគុក
លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ Liverpool បានរិះគន់ការសម្រេចចិត្តរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ដែលបានចាប់ផ្ដើមកាលពីសប្ដាហ៍មុន រហូតដល់មានការប៉ះទង្គិចគ្នា រវាងទាហាននៃភាគីទាំងពីរ នៅក្នុងទីក្រុងធំៗរបស់អ៊ុយក្រែន។

គ្រូបង្វឹកហង្សក្រហមរូបនេះ បានប្រើសំឡេងរបស់លោក ដើម្បីគាំទ្រសន្តិភាព ប្រឆាំងនឹងសង្គ្រាមនៅអ៊ុយក្រែន។ ដោយបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Manchester City ថា ខ្ញុំមានអាយុ៥៥ ឆ្នាំហើយ វាហួសពីការយល់ដឹងរបស់ខ្ញុំថា ហេតុអ្វី បានជាមនុស្សពេញវ័យម្នាក់ ធ្វើឲ្យពិភពលោកទាំងមូលស្ថិតក្នុងស្ថានភាពនេះ ។ ជាពិសេសប្រជាជនអ៊ុយក្រែន។

លោកក៏បានបន្ថែមថា “ខ្ញុំស្គាល់ប្រជាជនអ៊ុយក្រែន និងរុស្ស៊ីជាច្រើនផងដែរ។ ជាក់ស្ដែង សង្គ្រាមនេះកើតឡើង ដោយមនុស្សអាក្រក់តែម្នាក់ប៉ុណ្ណោះ។ យើងត្រូវតែបង្ហាញការរួបរួម ។ យើងត្រូវការពេលវេលាមួយ ដែលយើងអាចពិចារណាពីផលប៉ះពាល់របស់វា។ ព្រឹត្តិការណ៍នៅពេលនេះ ពិបាកទទួលយកណាស់។ យើងបន្តពិភាក្សាគ្នាតាមទូរស័ព្ទ។ អតីតកីឡាកររបស់ខ្ញុំ ប្រហែលជាបានចូលរួមក្នុងសង្គ្រាម។ ខ្ញុំមិនដឹងច្បាស់ថា តើពួកគេបានត្រឡប់មកផ្ទះភ្លាម ឬក៏អត់នោះទេ»៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយកិច្ចចរចា រុស្ស៊ី-អ៊ុយក្រែន ម្សិលមិញ តើ ពូទីន អាចចុចប៊ូតុងនុយក្លេអ៊ែរ ទេ?
ចុចអាន៖ស្ថានភាពសង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែន កាន់តែក្ដៅ ម្ចាស់ក្លឹប Chelsea សម្រេចលាលែងតំណែង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


