ព័ត៌មានជាតិ
លោក ហេង សួរ ជំរុញយុវជនគ្រឹះស្ថាន TVET ផ្សព្វផ្សាយសកម្មភាព ស.ស.យ.ក ឱ្យបានទូលំទូលាយ
លោក ហេង សួរ អនុប្រធាន ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធាននៃគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. ប្រចាំគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ចំណុះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញដល់យុវជនគ្រឹះស្ថាន TVET ធ្វើការផ្សព្វផ្សាយសកម្មភាពរបស់ ស.ស.យ.ក. ដល់និស្សិតឱ្យបានទូលំទូលាយ ដើម្បីពួកគេចូលរួមគ្រប់សកម្មភាព និងចូលជាសមាជិករបស់ ស.ស.យ.ក. ឱ្យបានច្រើនជាអតិបរមា។

ថ្លែងក្នុងពិធីប្រកាសសមាសភាពនៃគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៅព្រឹកថ្ងៃទី៤ មីនានេះ លោក ហេង សួរ បានមានប្រសាសន៍ថា ភារកិច្ចសំខាន់ៗរបស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សានៃសហភាពសហព័ន្ធយុជនកម្ពុជា (ស.ស.យ.ក.) រួមមាន៖
១. ជួយសម្របសម្រួលផ្ដល់កិច្ចសហការល្អ និងគាំទ្រសកម្មភាពនានារបស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្ដមសិក្សា (ក.យ.គ.) ដែលប្រព្រឹត្តទៅក្នុងគ្រឹះស្ថានសិក្សានីមួយៗក្នុងគោលបំណងពង្រីកសកម្មភាពរបស់ ស.ស.យ.ក. ឱ្យបានទូលំទូលាយបន្ថែមទៀត។
២. ជួយណែនាំតម្រង់ទិស និងផ្ដល់ការគាំទ្រដល់ក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានសិក្សាសាមីនីមួយៗ ដើម្បីបំពេញភារកិច្ចឱ្យសម្រេចបានជោគជ័យតាមផែនការកំណត់របស់ ក.យ.គ. ជាពិសេស គឺការកៀរគរយុវជនឱ្យចូលរួមគ្រប់សកម្មភាព និងចូលជាសមាជិករបស់ ស.ស.យ.ក. ឱ្យបានច្រើនជាអតិបរមាតាមដែលអាចធ្វើទៅបាន។

៣.ផ្ដល់កិច្ចសហការល្អ និងគាំទ្រគ្នាទៅវិញទៅមក រវាងអន្តរគ្រឹះស្ថាន TVET រដ្ឋ នីមួយៗ ទាក់ទងនឹងការកសាងកម្លាំងយុវជន និងបណ្ដុះមនសិការយុវជនស្របតាមបេសកកម្ម និងចក្ខុវិស័យរបស់ ស.ស.យ.ក.។
លោក ហេង សួរ បន្តថា ស.ស.យ.ក. និង ក.យ.គ. គឺជាអង្គការមហាជនដែលបង្កើតឡើង ដើម្បីចូលរួមចំណែកក្នុងការផ្ដល់អត្ថប្រយោជន៍ផ្សេងៗដល់យុវជន។
លោកបានបន្តទៀតថា ដើម្បីសម្រេចបានការងារនេះ គ្រឹះស្ថាន TVET រដ្ឋ នីមួយៗត្រូវផ្សព្វផ្សាយអំពីគោលបំណង ផែនការ និងសកម្មភាពនានារបស់ ស.ស.យ.ក. ដល់និស្សិត ដូចជា ការធ្វើឱ្យនិស្សិតចូលរួមសហការក្នុងគ្រប់សកម្មភាពនានារបស់ ស.ស.យ.ក. ដើម្បីឱ្យនិស្សិតចូលរួមរាល់សកម្មភាព គ្រឹះស្ថានTVET ត្រូវបង្កើតព្រឹត្តិការណ៍ កម្មវិធី វេទិកា ឬវគ្គបណ្ដុះបណ្ដាលនានា ក្នុងគោលបំណងផ្ដល់នូវអត្ថប្រយោជន៍ ចំណេះដឹង បទពិសោធន៍ លើកកម្ពស់សមត្ថភាព បង្កើតនូវបរិយាកាសសប្បាយរីករាយសម្រាប់យុវជន, សហការក្នុងការរៀបចំវេទិកា វគ្គបណ្ដុះបណ្ដាល សិក្ខាសាលា ដើម្បីផ្ដល់ចំណេះដឹង និងបទពិសោធន៍ល្អៗដល់យុវជនសម្រាប់រៀបចំផែនការជីវិត, សហការក្នុងការរៀបចំព្រឹត្តិការណ៍នានានៅក្នុងគ្រឹះស្ថានសិក្សាសាមី ដូចជា ការរៀបចំពិធីវប្បធម៌ ប្រពៃណីជាតិ ពិធីកម្សាន្តសប្បាយផ្សេងៗ ជាដើម, សហការអប់រំ និងណែនាំយុវជននៅតាមគ្រឹះស្ថានសិក្សាសាមី ឱ្យជៀសឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង និងអំពើខុសច្បាប់នានា, សហការក្នុងការផ្សព្វផ្សាយអំពីគោលបំណង ផែនការយុទ្ធសាស្ត្រ និងគោលការណ៍នានារបស់ ស.ស.យ.ក. ដល់យុវជននៅតាមគ្រឹះស្ថានសិក្សាសាមី។

ជាមួយគ្នានោះ ប្រធានក្រុមការងារ ស.ស.យ.ក. អនុប្រធាន ប្រធានផ្នែក សមាជិក សមាជិកាប្រចាំគ្រឹះស្ថាន TVET នីមួយៗ ត្រូវអនុវត្តតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសកៀរគរយុវជនជានិស្សិតចូលរួមរាល់សកម្មភាព និងចុះឈ្មោះចូលជាសមាជិក ស.ស.យ.ក. ឱ្យបានជាអតិបរមា។ ព្រមជាមួយនេះ គ្រប់អង្គភាព ភាគីពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាឱ្យបានស្អិតរមួត រៀបចំជាកម្មវិធី វេទិកា ព្រឹត្តិការណ៍ ការងារសង្គមផ្សេងៗ ដើម្បីលើកកម្ពស់សមត្ថភាព ចំណេះដឹង បទពិសោធន៍ល្អៗដល់យុវជនដែលឆ្លើយទៅគោលដៅរបស់ ស.ស.យ.ក.។
ទន្ទឹមនឹងនេះ លោក ហេង សួរ បានណែនាំដល់គ្រប់គ្រឹះស្ថាន TVET ទាំងអស់ ត្រូវបន្តចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់លើវិធានការដែលបានដាក់ចេញក្នុងគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថាន អ.ប.វ. ឡើងវិញក្នុងបរិបទកូវីដ-១៩ ស្របតាមគន្លងប្រក្រតីភាពថ្មី និងវិធានការនានារបស់រាជរដ្ឋាភិបាល ជាពិសេស “៣ការពារ” និង “៣កុំ” ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សរុបចំនួន ៥៦១ រូប មកពីអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងគ្រឹះស្ថាន TVET រដ្ឋ ចំនួន ២៤ នៅរាជធានីភ្នំពេញ-ខេត្ត ព្រមទាំងសមាសភាពក្រុមការងារយុវជន ស.ស.យ.ក ប្រចាំគ្រឹះស្ថានផ្សេងទៀត ចូលរួមតាមរយៈប្រព័ន្ធអនឡាញ (Zoom) មានចំនួនសរុប ៤៣២នាក់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន