Connect with us

ជីវិតកម្សាន្ដ

Tiger Beer នាំមកនូវពិព័រណ៍​សិល្បៈគំនូរដ៏ធំបំផុតនៅប្រទេសកម្ពុជា

បានផុស

នៅ

ដើម្បីស្វាគមន៍ Year of the Tiger ស្រាបៀរថៃហ្គឺរ បាននាំមកជូននូវកម្មវិធី Murals for Cambodia Festival ដោយសហការជាមួយ FT Gallery និង FONKi។​ Murals for Cambodia Festival ប្រារព្ធ​ធ្វើឡើង​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​25 ដល់​ថ្ងៃទី​27 ខែកុម្ភៈ កន្លងទៅនេះ ក្នុងនោះ​មានការ​តាំងពិព័រណ៌​​សិល្បៈ​ក្នុងស្រុក​និង​អន្តរជាតិ ព្រមទាំង​ការប្រគំ​តន្ត្រី នៅ​មជ្ឍមណ្ឌល​ច្នៃប្រឌិត Factory Phnom Penh​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កម្មវិធី​នេះ​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង ដោយមាន​ការចូលរួម​ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ​។ ជា​កិត្តិយស​ណាស់ សម្រាប់​ប្រទេស​កម្ពុជា​ដែល​បានទទួល​ស្វាគមន៍​វិចិត្រករ​ដែលមាន​ទេពកោសល្យ​ដូចជា MAUY & NAP MSV ដែលជា​វិចិត្រករ​ល្បី​មកពី​ប្រទេស​ថៃ TONES វិចិត្រករ​ជនជាតិខ្មែរ​ដ៏​ល្បីល្បាញ​ទូទាំង​ពិភពលោក​មកពី​ប្រទេស​ស្វី​ស KIMSAN SOU វិចិត្រករ​កម្ពុជា​វ័យក្មេង VENKS វិចិត្រករ​គំនូរជីវចល​របស់​ច​ក្រ​ភព​អង់គ្លេស YSK MIKE វិចិត្រករ​ក្នុងស្រុក រួមទាំង TWOONE វិចិត្រករ​តាម​ដង​វិថី​ជនជាតិ​ជប៉ុន​ដ៏​ល្បី Jean Baptiste Carraro វិចិត្រករ​ជនជាតិ​បារាំង​ដែលមាន​មូលដ្ឋាន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​និង RYYSA សិល្បករ​ជនជាតិខ្មែរ​-​ហូ​ឡង់​។ MAUY MSV ជា​វិចិត្រករ​ថៃ​ផ្នែក​គំនូរ​តាម​ដង​វិថី បានបង្ហាញ​ស្នាដៃ​របស់ខ្លួន​តាមរយៈ គំនូរ​រូប​ខ្លា​លើ​ជញ្ជាំង ដែលជា​គំនូរ​ដ៏​ធំជាងគេ​បំផុត​ក្នុង​កម្មវិធី​នេះ​ផងដែរ ដែលមាន​ទីតាំងនៅ​បរិវេណ Tiger Plaza, Factory Phnom Penh​។

​ក្រៅពី​ផ្ទាំងគំនូរ និង​ការតាំង​ពិព័រណ៌​សិល្បៈ ក៏មាន​ការប្រគំ​តន្ត្រី​ជាមួយនឹង​ការសំដែង​របស់ DJ និង​ក្រុម Hip Hop យ៉ាង​សំបូរបែប​ដ៏​ល្អ​បំផុត​ប្រចាំ​ប្រទេស​កម្ពុជា ក្នុងនោះ​រួមមាន កញ្ញា Nikki Nikki តារាចំរៀង​និង​អ្នកនិពន្ធ​បទ​ចម្រៀង Original Song រូបនេះ​បាន​បកស្រាយ​ចំរៀង​ស្នាដៃ​ថ្មី​របស់ខ្លួន បន្ថែមទៀត​នោះ​ក៏មាន​ការសម្តែង​រួមគ្នា​ជាមួយ កញ្ញា Marie Thach និង​សិល្បករ​ផ្សេងទៀត​ផងដែរ​។ មិនតែប៉ុណ្ណោះ កញ្ញា Marie Thach ក៏បាន​បង្ហាញ​ពី​ជំនាញ DJ របស់គាត់​ជាមួយ​ស្ទីល​បែប House & Funk ដែល​ធ្វើឱ្យ​កម្មវិធី​កាន់តែ​សប្បាយរីករាយ​ថែម​មួយ​កម្រិត​ទៀត​។

​ស្វាគមន៍​ឆ្នាំ​ថ្មី Year of the Tiger! ពី Tiger Beer តែងតែ​លើកទឹកចិត្ត​ឱ្យ​មនុស្ស​គ្រប់រូប បង្ហាញ​នូវ​ភាពជឿជាក់ និង​បញ្ចេញ​សក្ដានុពល​របស់ខ្លួន​។ អ្នកនាង គង់ សូ​រី​ដា Senior Brand Manager របស់ Tiger Beer បាន​មានប្រសាសន៍ថា “​គោលបំណង​ធំ​បំផុត​របស់ Tiger Beer គឺ​ចង់​បំផុសគំនិត ឱ្យ​អ្នក​ទាំងអស់គ្នា​មាន​ក្តី​ស្រមៃ​ខ្ពស់ មាន​ទំនុកចិត្ត​លើ​ខ្លួនឯង និង​អបអរ​ភាពជឿជាក់​របស់ខ្លួន​ឯង​។

​នៅក្នុង Year Of The Tiger ពួកយើង​មិន​គ្រាន់តែ​បំផុសគំនិត​ឱ្យ​មនុស្ស​គ្រប់រូប​បន្ត​ក្ដី​ស្រមៃ​របស់​ពួកគេ​នោះទេ ប៉ុន្តែ​លើសពីនេះ​យើង​នឹង​ជំរុញ​ភាពក្លាហាន​ដើម្បីឱ្យ​ពួកគេ​សម្រេច​នូវ​គោលដៅ​នោះ​អោយបាន​។​Tiger ពិតជា​មាន​ក្ដី​សោមនស្ស​យ៉ាងខ្លាំង​ដែល​បាន​សហការ​ជាមួយ FONKi និង FT Gallery ដើម្បី​បង្កើត​កម្មវិធី​ដ៍​អស្ចារ្យ​មួយ​នេះ​ឡើង ហើយនឹង​ទន្ទឹងរង់ចាំ​បន្ត​នូវ​ព្រឹត្តិការណ៍​សិល្បៈ និង​តន្ត្រី​បន្ថែមទៀត​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​

អំពី Murals for Cambodia

Murals for Cambodia គឺជា​ព្រឹត្តិការណ៍​ថ្មី​ប្រចាំឆ្នាំ​បន្ទាប់ពី​ការបើក​សម្ពោធ FT GALLERY កាលពី​ឆ្នាំមុន​។ FT GALLERY តែងតែ​ប្រមូលផ្ដុំ​វិចិត្រករ​ក្នុងស្រុក និង​អន្តរជាតិ ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីៗ​មក​បង្ហាញ​ស្នាដៃ​ដ៏​គួរឱ្យ​កោតសរសើរ​ជាច្រើន​នៅឯ​មជ្ឍមណ្ឌល​ច្នៃប្រឌិត​ដ៏​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​Factory Phnom Penh​។ តាមរយៈ​ព្រឹត្តិការណ៍​នេះដែរ FT Gallery ព្រមទាំង​អ្នក​គ្រប់​គ្រង់​/​សហ​ស្ថាបនិក FONKi នឹង​បង្កើត​ផ្ទាំងគំនូរ​ធំៗ ព្រមទាំង​ផ្សព្វផ្សាយ​ទូទាំងប្រទេស​សម្រាប់​ឆ្នាំ​ខាងមុខនេះ​បន្តទៀត​។

​អំពី Tiger Beer

Tiger Beer មាន​ដើមកំណើត​នៅ​ប្រទេស​សិង្ហ​បុរី ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ 1932​។ Tiger Beer គឺជា​ស្រា​បៀរ​លំដាប់ថ្នាក់​អន្តរជាតិ សព្វថ្ងៃនេះ ឈរ​នៅ​លំដាប់​លេខ​មួយ​ក្នុង​អាស៊ី និង​ជា​ម៉ាក​ផលិតផល​ដែលមាន​ភាព​រីកចម្រើន​លឿន​ជាងគេ​បំផុត​។ Tiger Beer មាន​លក់​នៅលើ​ទីផ្សារ​ជាង 50​ប្រទេស​ទូទាំង​ពិភពលោក​។ ការ​ជម្នះ​គ្រប់បែបយ៉ាង​ដើម្បី​ផលិត​ចេញ​នូវ​សមិទ្ធផល​ដ៏​ល្អឥតខ្ចោះ​ដែលមាន​រសជាតិ​ដិត​ និង​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ​។ Tiger បាន​រកឃើញ​នូវ​វិធី​ដែល​អាច​នាំ​អ្នក​ទៅកាន់​ភាពស្រស់​ស្រាយ​ថ្មី​មួយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក ហើយ Tiger ក៏បាន​សម្រេច​អ្វី​ដែរ​គ្រប់គ្នា​គិតថា​មិនអាច​ទៅរួច​ជាច្រើន​ទសវត្សរ៍​មកហើយ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម