Connect with us

KPT+

បង្ហាញ​មុខ​កំពូល​មហាសេដ្ឋី ៥ រូប​របស់​កូរ៉េ​ខាងត្បូង

បានផុស

នៅ

ទាំងនេះ​ជា​មហាសេដ្ឋីទាំង ៥ រូបរបស់កូរ៉េខាងត្បូងដែលបាន​មក​ពីទស្សនាវដ្ដី Forbes៖

១ លោក Lee Kun-hee

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Lee Kun-hee ជានាយកក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិក​ធំ​ជាងគេ​របស់​កូរ៉េ​ខាងត្បូង គឺ​សាមសុងគ្រុប (Samsung Group)។ ក្រុមហ៊ុន​យក្ស​នេះ​មិនត្រឹម​តែ​ផលិតគ្រឿង​អេឡិចត្រូនិក​ដូចជា សម្ភារ​ផ្ទះ​ទំនើបៗ កុំព្យូទ័រ ទូរសព្ទ ទូរទស្សន៍​ប៉ុណ្ណោះ​ទេ តែ​បូករួមជាមួយ ម៉ូដ​សំលៀកបំពាក់ សួន​កម្សាន្ត និង​ធានារ៉ាប់រង​ផងដែរ។

បច្ចុប្បន្ន​មហាសេដ្ឋី​វ័យ ៧៨ ឆ្នាំ រូបនេះ​មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ  ១៧.៣ ពាន់លាន​ដុល្លារ។

២ លោក Seo Jung-jin

លោក Seo Jung-jin ជា​សហស្ថាបនិក​ក្រុមហ៊ុន Celltrion ដែល​ជា​ក្រុមហ៊ុន​ផលិត​ឱសថ​ព្យាបាល​ជំងឺ​មហារីក គ្រុន​ផ្ដាសាយ និង​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ ។ កាល​ពី​ខែ​មករា ដើម​ឆ្នាំ បុរស​វ័យ ៦២ ឆ្នាំ​រូប​នេះ បាន​ប្រកាស​ចុះចេញ​ពី​តំណែង​ប្រធាន​ក្រុមហ៊ុន Celltrion និង​ចូល​និវត្តន៍​នៅ​ដំណាច់​ឆ្នាំ ២០២០។

បច្ចុប្បន្នមហាសេដ្ឋីទី២ របស់កូរ៉េខាងត្បូងរូប​នេះ​មាន​ទ្រព្យសម្បត្តិ​សរុបប្រមាណ  ១១.៨ ពាន់លាន​ដុល្លារ។

៣ លោក Kim Jung-ju

លោក Kim Jung-ju ជាស្ថាបនិកនិងជាប្រធានក្រុមហ៊ុនហ្គេមអនឡាញរបស់កូរ៉េ​ខាងត្បូង​ឈ្មោះ Nexon ។បច្ចុប្បន្ន​មហាសេដ្ឋី​វ័យ ៥២ ឆ្នាំ រូប​នេះ មាន​ទ្រព្យសម្បត្តិ​សរុបប្រមាណ ៩.៣ ពាន់លាន​ដុល្លារ។

៤ លោក Jay Y. Lee

លោក Jay Y. Lee ជានាយករងក្រុមហ៊ុនសាមសុងអេឡិចត្រូនិក និងជាអ្នកស្នងមរតក​បន្ទាប់​របស់​ក្រុមហ៊ុន​ដ៏​ធំបំផុតនេះ។ មហាសេដ្ឋីវ័យ ៥១ ឆ្នាំលោក Jay Y. Lee បានក្លាយ​ជា​ប្រធាន​ក្រុមហ៊ុន​អេឡិចត្រូនិក​សាមសុងក្នុងឆ្នាំ ២០១០ និងត្រូវបានតែងតាំងជានាយករងក្នុងឆ្នាំ ២០១២ ។ ​

បច្ចុប្បន្ន​មហាសេដ្ឋីទី ៤ រូបនេះ មាន​ទ្រព្យសម្បត្តិ​សរុបប្រមាណ ៦.៥ ពាន់លានដុល្លារ។

៥ លោក Mong-Koo Chung

លោក Mong-Koo Chung ជានាយកក្រុមហ៊ុន Hyundai Motor ដែលជាក្រុមហ៊ុនផលិត​រថយន្តធំ​ជាងគេ​បង្អស់របស់កូរ៉េខាងត្បូងរយៈពេលជាង ២០ ឆ្នាំមកហើយ។ លោកជាកូនប្រុសទី ២ របស់ស្ថាបនិកក្រុមហ៊ុន Hyundai Group លោក Chung Ju-yung ។

បច្ចុប្បន្នមហាសេដ្ឋីវ័យ ៨២ ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិសរុបប្រមាណ ៣.៤ ពាន់លានដុល្លារ។

ប្រែសម្រួល៖ សន្យា

ប្រភព៖ Forbes

ចុចអាន៖ក្លាយ​ជា​សេដ្ឋីនីក្នុងវ័យ​ ២៤ ឆ្នាំ តើតារា​សម្ដែង Zendaya បង្កើតវាយ៉ាងម៉េច?

ចុចអាន៖មេរៀនជីវិតក្នុងវិស័យសិល្បៈរបស់តារាចម្រៀងរ៉េប Nipsey Hussle

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៧ នាទីutes មុន

ជម្លោះព្រំដែន៖ រដ្ឋមន្ត្រីព័ត៌មានកម្ពុជា ឱ្យសារព័ត៌មានថៃគោរពក្រមសីលធម៌ កុំបំប៉ោងព័ត៌មាន កុំធ្វើយុទ្ធសាស្ត្រទុច្ចរិត

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ឥណ្ឌូណេស៊ីដកពន្ធលើ ៩៩% នៃទំនិញនាំចូល​ពីអាមេរិក ​ក្រោមការព្រមព្រៀងថ្មី

សន្តិសុខសង្គម២៧ នាទីutes មុន

អាជ្ញាធរខេត្តកោះកុងប្រាប់ឲ្យអ្នកគ្រប់គ្រង​សហគមន៍អេកូទេសចរណ៍ត្រៀមស្វាគមន៍ភ្ញៀវ ខណៈឆ្នាំនេះ ខេត្តនឹងធ្វើម្ចាស់ផ្ទះក្នុងពិធីបុណ្យសមុទ្រ

KPT+២៨ នាទីutes មុន

Bill Gates ថា អាជីពតែមួយគត់ ដែល AI មិនអាចជំនួស ទោះជា១០០ឆ្នាំទៀតក៏ដោយ

ព័ត៌មានជាតិ៣៥ នាទីutes មុន

ក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូ Picasso នឹងឡើងផ្សារហ៊ុននាពេលឆាប់ៗនេះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

កីឡា៨ ម៉ោង មុន

លីគបាល់ទះ​ពិភព​លោក VNL រក​ឃើញ​វគ្គ​ ៨ ក្រុម​ខ្លាំង ខណៈ ជប៉ុន ប៉ះ ក្រុមលេខ ១ ក្នុង​លោក​

Sokha Hotels

ព័ត៌មានពេញនិយម