Connect with us

ព័ត៌មានអន្ដរជាតិ

រឿង​ក្តី​​ផ្លូវ​​ភេទ​​ព្រះ​​អង្គ​​ម្ចាស់​ Andrew​ បិទបញ្ចប់​ជា​​ផ្លូវ​​ការ​ ក្រោយ​​បង់​ប្រាក់

បានផុស

នៅ

ឯកសារ​របស់​តុលាការ​បាន​បង្ហាញ​កាល​ពី​ថ្ងៃ​អង្គារ៍​ថា ពាក្យ​បណ្តឹង​ពី​ការ​រំលោភ​ផ្លូវ​ភេទនៅ​តុលាការ​​ក្រុង​ញ៉ូវយ៉ក​​លើ​ព្រះ​អង្គ​ម្ចាស់ Andrew ដោយ​ដើម​បណ្តឹង​​យូរ​អង្វែង​គឺ​​អ្នក​នាង Virginia Giuffre បាន​​បិទ​បញ្ចប់​​ជា​ផ្លូវ​ការ​ហើយ បន្ទាប់​ពី​រាជវង្ស​អង់គ្លេស​បាន​បង់​ប្រាក់​តាម​កិច្ច​ព្រម​ព្រៀង។

​ព្រះ​អង្គ​ម្ចាស់ Andrew
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ខែ​កុម្ភៈ​ ភាគី​ទាំង​ពីរ​បាន​សម្រេច​បញ្ចប់​រឿង​ក្តី​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ​​ជា​មួយ​នឹង​ចំនួន​ទឹក​ប្រាក់​​មិន​​​​បង្ហាញ​​ដែល​ទុក​ឲ្យ​ព្រះ​រាជ​បុត្រ​ទី​២​របស់​​ព្រះ​មហា​ក្សត្រិយ៍ Elizabeth II នូវ​ការ​អាម៉ាស់​ជា​សាធារណៈ​ចំពោះ​រឿង​ក្តី។

ភាគី​ទាំង​ពីរ​បាន​ដាក់​​​ញត្តិ​បញ្ជាក់​​ពី​​ការ​ច្រាន​ចោល​នៃ​រឿង​ក្តី​នៅ​តុលាការ​សហព័ន្ធ​ក្នុង​ទី​ក្រុង​ញ៉ូវយ៉ក​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ចៅក្រម Lewis Kaplan កាល​ពី​ថ្ងៃ​អង្គារ៍។

ការ​ព្រម​ព្រៀង​កាល​ពី​ខែ​មុន​បាន​បញ្ជាក់​ថា ភាគី​ទាំង​សង​ខាង​​នឹង​​ដាក់ញត្តិ​មួយ​សម្រាប់​ការ​ច្រាន​ចោល​​​ដែល​​ផ្អែក​លើការ​ទទួល​​បាន​ប្រាក់​ទូទាត់​​របស់​ដើម​បណ្តឹង Giuffre ​ដោយ​បានលើក​ឡើង​ថា ប្រាក់​​​ទូទាត់​រួច​ហើយ។

អ្នក​នាង Giuffre ឥឡូវ​អាយុ៣៨​ឆ្នាំ​បាន​និយាយ​ថា អ្នក​នាង​បាន​រួម​ភេទ​៣​ដង​ជា​មួយ​ព្រះ​អង្គ​ម្ចាស់ Andrew នៅ​ពេល​អ្នក​នាង​អាយុ​​ទើប​១៧​ឆ្នាំ​​ដែល​តាម​ច្បាប់​អាមេរិក​គឺ​ស្ថិត​នៅ​ជា​អនីតិជន បន្ទាប់​ពី​បានជួប​ព្រះ​អង្គ​ម្ចាស់​​តាម​រយៈ​ហិរញ្ញិក​អាមេរិក​ម្នាក់​ឈ្មោះ Jeffrey Epstein។

កាល​ពី​ឆ្នាំ​២០១៩ លោក Epstein បាន​សម្លាប់​ខ្លួន​​នៅ​ក្នុង​ពន្ធនាគារ​ទី​ក្រុងញ៉ូវយ៉ក ខណៈ​ពេល​កំពុង​រង់​ចាំ​ការ​បើក​សវនាការ​កាត់​ទោស​ពី​បទ​ឧក្រិដ្ឋ​កម្ម​ផ្លូវ​ភេទ​របស់​លោក។

​​អ្នក​នាង Virginia Giuffre

ឥឡូវ​នេះ ព្រះ​អង្គ​ម្ចាស់​​ដែល​បច្ចុប្បន្ន​​​ព្រះ​ជន្ម​៦១​វស្សា​មិនត្រូវ​បាន​ចោទ​ប្រកាន់​​តាម​បទ​ឧក្រិដ្ឋ​ទេ​ ហើយ​ព្រះ​អង្គ​​ម្ចាស់​បាន​បដិសេធ​​រាល់​ការ​ចោទ​ប្រកាន់។

តាម​កាសែត Daily Telegraph បាន​ផ្សាយ​ថា ព្រះ​អង្គ​ម្ចាស់ Andrew ​គឺ​បាន​ចំណាយ​ប្រាក់១៣.១​លាន​ដុល្លារ​អាមេរិក​ទៅ​អ្នក​នាង Giuffre  និង​ជាង​២​លាន​ដុល្លារ​អាមេរិក​​ទៅ​អង្គការ​សប្បុរស​ធម៌​មួយ​សម្រាប់​ជន​រង​គ្រោះពី​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម