Connect with us

ព័ត៌មានជាតិ

ការអបអរសាទរ​ចំពោះ​សមិទ្ធផល គម្រោង​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី និង​ស្ត្រី​ជា​សហគ្រិន របស់ ក្រសួង​កិច្ចការនារី ធនាគារជាតិ​នៃ​កម្ពុជា និង ក្រុមហ៊ុន Visa

បានផុស

នៅ

​ភ្នំពេញ ថ្ងៃទី​៨ ខែមីនា ឆ្នាំ ២០២២ – ក្រសួង​កិច្ចការនារី ធនាគារជាតិ​នៃ​កម្ពុជា និង ក្រុមហ៊ុន Visa បានបញ្ចប់​គម្រោង​ស្តីពី “​ការលើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី និង​ស្ត្រី​ជា​សហគ្រិន​” រយៈពេល​មួយឆ្នាំ​របស់ខ្លួន ដោយបាន​ចូលរួមចំណែក​ដល់​ការលើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​បង្កើន​ភាព​អង់អាច​ផ្នែក​សេដ្ឋ​កច្ច​ដល់​ស្ត្រី សហគ្រិន​ស្ត្រី និង​និស្សិត ជិត ១0,០០០​នាក់ នៅ​ទូទាំងប្រទេស​កម្ពុជា ។​

គម្រោង​នេះ​បានចាប់ផ្តើម​ដោយ​ការរៀបចំ​ជា​វគ្គ​បណ្តុះបណ្តាល​នៅ​ខេត្ត​គោលដៅ រួមមាន ខេត្តសៀមរាប ក្រចេះ ស្ទឹងត្រែង និង​ព្រះវិហារ ដល់​សិក្ខាកាម មកពី ក្រសួង​កិច្ចការនារី មន្ទី​ពាក់ព័ន្ធ និង មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស្ត្រី អំពី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ឌីជីថល និង​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​សំខាន់ៗ​។ តាមរយៈ​វេទិកា​ពិភាក្សា ចំនួន​៤ គម្រោង​នេះ​បាន​ចែកចាយ​នូវ​ចំណេះដឹង និង​មធ្យោបាយ​ហិរញ្ញវត្ថុ ដែលជា​តម្រូវ​ការចាំបាច់​សម្រាប់​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​បាន​ត្រឹមត្រូវ និង​ជំរុញ​សហគ្រិនភាព និង​បន្ត​ការរីកចម្រើន​។

ឯកឧត្តម ថេ ឈុន​ហាក់ អគ្គនាយក​សមភាព​យេនឌ័រ និង​អភិវឌ្ឍ​សេដ្ឋកិច្ច នៃ​ក្រសួង​កិច្ចការនារី បាន​មានប្រសាសន៍ថា​៖ «​ស្ត្រី​កម្ពុជា គឺជា​កំណប់ទ្រព្យ​នៃ​ធនធានមនុស្ស​ដែលមាន​ទេពកោសល្យ ជំនាញ និង គំនិត​ច្នៃប្រឌិត​ខ្ពស់​។ យើង​សង្ឃឹមថា តាមរយៈ​គម្រោង​នេះ ពួកគាត់​អាច​ប្រើប្រាស់​ចំណេះដឹង​ដែល​ទទួលបាន ដើម្បី​អភិវឌ្ឍ​ខ្លួន​ចាក​ចេញពី​ជីវភាព​ក្នុង​កម្រិត​មីក្រូសេដ្ឋកិច្ច និង​ក្រៅផ្លូវការ​។ យើង​ក៏​សង្ឃឹម​ផងដែរ​ថា ពួកគាត់​អាច​ចែករំលែក​នូវ​ចំណេះដឹង និង​ភាពជោគជ័យ​ថ្មីៗ​របស់​ពួកគាត់​ទៅដល់​ស្ត្រី​ផ្សេងទៀត តាមរយៈ​ការផ្សព្វផ្សាយ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ទាំងមូល​។​”

បរិ​យាប​ន្ន​ហិរញ្ញវត្ថុ នៅតែ​ជា​ប្រភព​នៃ​វិសមភាព​សង្គម និង​សេដ្ឋកិច្ច នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​សម្រាប់​ស្ត្រី​កម្ពុជា​។ ការណ៍​នេះ​មិនមែន​ត្រឹមតែ​លទ្ធផល​នៃ​ការទទួលបាន​សេវា​ហិរញ្ញវត្ថុ​មិន​ស្មើគ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការទទួលបាន​ឥណទាន​និង​ការ​កៀរគរ​ប្រាក់​បញ្ញើ ក៏បាន​បង្ហាញ​ពី​គម្លាត​យេនឌ័រ​យ៉ាង​ធំ​ផងដែរ​។ នេះ​មានន័យថា ស្ត្រី​ដាក់​ប្រាក់​សន្សំ​តិចជាង ហើយ​មានលទ្ធភាព​ទទួលបាន​ប្រាក់កម្ចី​ដែលមាន​ទំហំ​តិចជាង បើ​ប្រៀបធៀប​ទៅនឹង​អតិថិជន​ជា​បុរស​។​

​លើសពីនេះ លទ្ធភាព​របស់​ស្ត្រី​ក្នុងការ​ទទួលបាន​នូវ​ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ និង​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ឌីជីថល នៅតែ​បន្ត​ជា​បញ្ហា​ប្រឈម​។ បញ្ហា​ទាំងនេះ កើតឡើង​ជាពិសេស​ចំពោះ​ស្ត្រី​ដែល​រស់​នៅតាម​តំបន់​ដាច់ស្រយាល ពោលគឺ​ស្ត្រី​នៅតាម​ជនបទ​ភាគច្រើន​ខ្វះ​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ និង​ខ្វះ​ឯករាជ្យភាព​ក្នុងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន និង​ហិរញ្ញវត្ថុ​គ្រួសារ​។ បញ្ហា​នេះ​មិន​ត្រឹមតែ​អាច​រារាំង​ការឈានទៅរក​សុខុមាលភាព​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​រារាំង​ដល់​ភាពជា​សហគ្រិន និង​ការអភិវឌ្ឍ​អាជីវកម្ម​ផងដែរ​។​

​ឯកឧត្តម រដ្ឋ សុវណ្ណ​នរៈ អគ្គនាយក​ត្រួតពិនិត្យ ធនាគារជាតិ​នៃ​កម្ពុជា បាន​មានប្រសាសន៍ថា​៖ “​ធនាគារជាតិ​នៃ​កម្ពុជា បានកំណត់​យក​ការអប់រំ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ថា​ជា​សសរស្តម្ភ​សំខាន់​ក្នុងការ​លើកកម្ពស់​សេដ្ឋកិច្ច​ឌីជីថល និង​ជំរុញ​លទ្ធភាព​ស្មើគ្នា​ក្នុងការ​ទទួលបាន​សេវា​ហិរញ្ញវត្ថុ និង​ភាពជា​សហគ្រិន​។ យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ចំពោះ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន Visa ក្នុងការ​លើ​កក​កម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ នៅ​កម្ពុជា​» ។​

​វគ្គ​បណ្ដុះបណ្ដាល និង​វេទិកា​ពិភាក្សា​ទាំងអស់ សុទ្ធតែ​មានការ​ចូលរួម​ធ្វើ​បទ​បង្ហាញ​ពី​អ្នកជំនាញ​មកពី​ធនាគារជាតិ​នៃ​កម្ពុជា និង ក្រសួង​កិច្ចការនារី និង​ដៃគូ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​មកពី​វិស័យ​ឯកជន ព្រមទាំង​មាន​កិច្ចសន្ទនា ជាមួយ​សហគ្រិន​ស្ត្រី​ជោគជ័យ​ជាច្រើនរូប​ផងដែរ​។ វគ្គ​បណ្តុះបណ្តាល និង​វេទិកា​ពិភាក្សា​ទាំងនេះ មាន​គោលដៅ​ផ្តល់នូវ​ចំណេះដឹង​ស្នូល​ដែល​ចាំបាច់​ស្របតាម​ការផ្លាស់ប្តូរ​នៃ​បរិបទ​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​ឌីជីថល​នាពេល​បច្ចុប្បន្ន ការលើកកម្ពស់​សារៈសំខាន់​នៃ​សុខុមាលភាព​ហិរញ្ញវត្ថុ​គ្រួសារ និង​ការបណ្តុះ​ស្មារតី​សហគ្រិនភាព និង​ច្នៃប្រឌិត​។​

​អ្នកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖«​ក្រុមហ៊ុន Visa ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​ណាស់​ដែល​បាន​សហការ​ជាមួយ ធនាគារជាតិ​នៃ​កម្ពុជា និង ក្រសួង​កិច្ចការនារី ក្នុងការ​អនុវត្ត​គម្រោង​ដែល​គាំទ្រ​ដល់​ការរីកចម្រើន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ស្ត្រី​នៅ​កម្ពុជា​។ ក្រុមហ៊ុន Visa ជឿជាក់ថា​សេដ្ឋកិច្ច​ដែល​រួមបញ្ចូល​មនុស្ស​គ្រប់រូប នៅ​គ្រប់​តំបន់ នឹង​ជួយ​ដល់​ការអភិវឌ្ឍ​នៅ​គ្រប់​ទីកន្លែង ហើយ​យើង​ពិតជា​មាន​ក្តី​រីករាយ​ក្នុងការ​ចូលរួម​លើកកម្ពស់​សមធម៌​សង្គម​នៅ​កម្ពុជា​។ យើង​សង្ឃឹមថា សិក្ខាកាម​ដែល​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នៃ​គម្រោង​នេះ អាច​ប្រើប្រាស់​ជំនាញ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​កែប្រែ​ជីវី​តរបស់​ពួកគាត់ ក្រុមគ្រួសារ និង​សហគមន៍​ទាំងមូល​ឲ្យ​កាន់តែ​ប្រសើរឡើង​។​»

​គម្រោង “​ការលើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី និង​ស្ត្រី​ជា​សហគ្រិន​” បាន​ធ្វើឡើង​ស្របតាម​គោលដៅ​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជា​ណា​ច្រក​កម្ពុជា ក្នុងការ​ជំរុញ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា ក៏ដូចជា​ការបង្កើន​ភា​ព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី​។ គម្រោង​នេះ​ក៏​ជំរុញ​ការត្រៀមខ្លួន​សម្រាប់​សេដ្ឋ​កិច្ច​ឌីជីថល និង​ត្រួស​ត្រាយផ្លូវ​ឆ្ពោះទៅរក​ការស្តារ​ឡើងវិញ​នៃ​សេដ្ឋកិច្ច ភាព​ធន់ និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព បន្ទាប់ពី​ជំងឺ​រាតត្បាត​បានបញ្ចប់​។​

*********

​ទំនាក់ទំនង ៖

​ក្រសួង​កិច្ចការនារី​ ​ ​ ​ ​ ​ធនាគារជាតិ​នៃ​កម្ពុជា​

​ទូរស័ព្ទ ៖ 011 837 383​ ​ ​ ​ ​ ​ទូរស័ព្ទ ៖ 017 559 558

​អ៊ី​ម៉ែ​ល​៖ [email protected]​ ​ ​ ​អ៊ី​ម៉ែ​ល​៖ [email protected]

​បណ្តាញសារព័ត៌មាន​ផ្លូវការ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​៖

www.nbc.gov.kh, https://www.facebook.com/nationalbankofcambodiaofficial, www.twitter.com/nbccambodia, www.instagram.com/nationalbankofcambodia, www.linkedin.com/company/national-bank-of-cambodia, www.youtube.com/UC3GoCm_QGSSLjXZXvbcATfA

​កញ្ញា ត្រាង ង្វៀន (Trang Nguyen)​ ​ ​ ​កញ្ញា គ្រី សុ​វណ្ណា​រី​

Head of Corporate Communications​ ​ ​ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd

Visa Vietnam, Cambodia and Laos ​ ​ ​តំណាង​ក្រុមហ៊ុន Visa Inc.

​ទូរស័ព្ទ ៖ +84 902 831 891​ ​ ​ ​ ​ទូរស័ព្ទ ៖ +855 11733368

​អ៊ី​ម៉ែ​ល​៖ [email protected]​ ​ ​ ​អ៊ី​ម៉ែ​ល​៖ [email protected]

​អំពី​ក្រុមហ៊ុន Visa Inc.

Visa Inc. (NYSE: V) គឺជា​ក្រុមហ៊ុន​នាំមុខគេ​ក្នុង​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាមរយៈ​ឌីជីថល ដែល​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​រវាង​អ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និង​ស្ថាប័ន​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ ច្រើនជាង 200 ប្រទេស និង តំបន់ ជា​រៀងរាល់ឆ្នាំ​។ បេសកកម្ម​របស់​យើង​គឺ​ផ្សាភ្ជាប់​ពិភពលោក​ទាំងមូល តាមរយៈ​ការតភ្ជាប់​បណ្តាញ​ទូទាត់​ប្រាក់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី ងាយស្រួល អាច​ទុកចិត្តបាន និង​មាន​សុវត្ថិភាព​បំផុត ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ច​មានការ​រីកចម្រើន​។ យើង​ជឿជាក់ថា​សេដ្ឋកិច្ច​ដែល​រួមបញ្ចូល​មនុស្ស​គ្រប់រូប នៅ​គ្រប់​តំបន់ នឹង​ជួយ​ដល់​ការអភិវឌ្ឍ​នៅ​គ្រប់​ទីកន្លែង ហើយ​យើង​មើលឃើញថា នេះ​គឺជា​មូលដ្ឋានគ្រឹះ​នៃ​ចរន្ត​សាច់ប្រាក់​។ ស្វែងយល់​បន្ថែម​តាមរយៈ Visa.com ៕

វគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍សហគ្រិនភាពស្ត្រី”
 នៅសណ្ឋាគារ លី ជឺ ក្នុងទីរួមខេត្តក្រចេះ ថ្ងៃទី​១០-១១ ខែសីហា ឆ្នាំ២០២០
Training on “Financial Literacy for Women Entrepreneurship Development”,
 Li Choeu Hotel, Kratie, on 10-11 August 2020
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
វគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍សហគ្រិនភាពស្ត្រី”
នៅ មន្ទីអប់រំ យុវជន និងកីឡា ក្នុងទីរួមខេត្តព្រះវិហារ នាថ្ងៃទី​២០-២១ ខែកញ្ញា ឆ្នាំ ២០២០
Training on “Financial Literacy for Women Entrepreneurship Development”,
 Provincial Department of Education, Youth and Sport, Preah Vihear,
 20-21 September 2020
សិក្ខាកាមមានការសាទរក្នុងការទទួលបានចំណេះដឹង នឹងមានគោលជំហរយ៉ាងរឹងមាំក្នុងការ
ចែករំលែកចំណេះដឹង ដែលទទួលបានពីការបណ្តុះបណ្តាល ទៅកាន់ស្ត្រីគោលដៅរបស់ពួកគេនៅក្នុងសហគមន៍ ក៏ដូចជាមិត្តភ័ក្តិ សាច់ញាតិ និងអ្នកជិតខាង តាមរយៈការចែករំលែកឯកសារ ការពន្យល់ដោយផ្ទាល់ ឬតាមរយៈបណ្តាញប្រព័ន្ធអ៊ីនធឺណិត។
Participants are enthusiastic to share the knowledge gained from the training to their target women in the community, to their friends, relatives and neighbors, sharing documents, explaining face to face in person or online.
វគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍សហគ្រិនភាពស្ត្រី”
នៅសណ្ឋាគារ G&Z Angkor Boutique ក្នុងទីក្រុងសៀមរាប នាថ្ងៃទី​២៧-២៨ ខែកក្កដា ឆ្នាំ ២០២០
Training on “Financial Literacy for Women Entrepreneurship Development”,
G&Z Angkor Boutique, Siem Reap, on 27-28 July 2020
វគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍សហគ្រិនភាពស្ត្រី”
នៅសណ្ឋាគារ Four Rivers ក្នុងទីរួមខេត្ត ស្ទឹងត្រែង នាថ្ងៃទី​១៤ – ១៥ ខែសីហា ឆ្នាំ ២០២០
Training on “Financial Literacy for Women Entrepreneurship Development”,
Four Rivers Hotel, Steung Treng, on 14-15 August 2020
វគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍សហគ្រិនភាពស្ត្រី”
 នៅសណ្ឋាគារ លី ជឺ ក្នុងទីរួមខេត្តក្រចេះ ថ្ងៃទី​១០-១១ ខែសីហា ឆ្នាំ ២០២០
Training on “Financial Literacy for Women Entrepreneurship Development”,
Li Choeu Hotel, Kratie, on 10-11 August 2020
វគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍សហគ្រិនភាពស្ត្រី”
នៅសណ្ឋាគារ Four Rivers ក្នុងទីរួមខេត្ត ស្ទឹងត្រែង នាថ្ងៃទី​១៤ – ១៥ ខែសីហា ឆ្នាំ ២០២០
Training on “Financial Literacy for Women Entrepreneurship Development”,
Four Rivers Hotel, Steung Treng, on 14-15 August 2020
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម