Connect with us

ព័ត៌មានអន្ដរជាតិ

អនុ​​ប្រធានា​ធិបតី​​អាមេរិក​ Harris ផ្ទុះ​​សំណើច​​រឿង​​អ្នក​​កាសែត​​សួរ​​ពី​​ជន​​ភៀស​​ខ្លួន​​អ៊ុយក្រែន (វីដេអូ)

បានផុស

នៅ

អនុ​ប្រធានាធិបី​សហរដ្ឋ​អាមេរិក លោក​ស្រី Kamala Harris ​បាន​​ផ្ទុះ​សំណើច​នៅ​ពេល​អ្នក​សារព័ត៌មាន​សួរ​អំពី​ផែន​ការ​​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​​ក្នុង​ការ​ជួយ​ជន​ភៀស​ខ្លួន​អ៊ុយក្រែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ស្រី Harris កំពុង​​​ត្រូវ​បាន​​សួរ​​ពាក់​ព័ន្ធ​នឹង​​វិបត្តិ​អ៊ុយក្រែន​ដែលស្ថិត​​នៅ​ជា​មួយ​លោក​ប្រធានាធិបតី​ប៉ូឡូញ​លោក Andrzej Duda ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​​ទី​ក្រុង​ Warsaw ​​ឧបទ្ទវហេតុ​ផ្ទុះ​សំណើច​បានកើត​មាន​ឡើង។

អ្នក​កាសែត​ម្នាក់​បាន​សួរ​លោក​ស្រី Harris ថា​តើ​ អាមេរិក​មាន​ឆន្ទៈ​​ក្នុង​ការ​បែង​ចែក​ជាក់​លាក់​សម្រាប់​ជន​ភៀស​ខ្លួន​អ៊ុយក្រែន​ទេ​ ហើយ​បន្ទាប់​មក​បាន​សួរ​ទៅ​លោក Duda ថា​តើ​ លោកប្រធានាធិបតី​​បាន​ស្នើ​សុំ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោន​ឲ្យ​ទទួល​យក​ជន​ភៀស​ខ្លួន​បន្ថែម​​ ឬ​យ៉ាង​ណា។

អ្នក​នយោបាយ​ទាំង​ពីរ​​បាន​សម្លឹង​មុខ​គ្នា​ទៅ​វិញ​ទៅមក​​ និង​​​បាន​​ងក់​ក្បាល​​​ជា​សញ្ញា​​​​ឆ្លើយតប។ ពេល​នោះ​​ អនុ​ប្រធានាធិបតី​អាមេរិក​បាន​ញញឹម​​ពេល​បែរ​មុខ​ទៅ​លោក Duda ដោយ​និយាយ​ថា ៖«​មិត្ត​ដែល​ត្រូវ​ការ​គឺ​ជា​មិត្ត​ពិត​ប្រាកដ» ហើយ​ក៏​បាន​ផ្ទុះ​សំណើច​ឡើង មុន​ពេល​ឲ្យ​លោក​ប្រធានាធិបតី​ប៉ូឡូញ​និយាយ។

លោក Duda បាន​បង្ហាញ​ថា លោក​បាន​សួរ​លោកស្រី​ Harris សម្រាប់​ជំនួញ​ដើម្បី​ដោះ​ស្រាយ​លំហូរ​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អ៊ុយក្រែន។ លោក​បន្ថែម​ថា លោកបាន​អំពាវ​នាវ​​ច្បាស់​លាស់​ដល់​ទី​ក្រុង​វ៉ាស៊ីនតោន​ឲ្យ​​បង្កើន​ល្បឿន​ និងសម្រួល​ក្នុង​ការ​ទទួល​យក​ជន​ភៀស​ខ្លួនអ៊ុយក្រែន​ទាំង​នោះ​ដែល​មាន​សាច់​ញាតិ​នៅ​អាមេរិក និង​នរណ​ដែល​ស្ម័គ្រ​ចិត្ត យ៉ាង​ហោច​ណាស់​​ក្នុង​​ពេល​​កំពុង​មាន​សង្គ្រាម​ដើម្បី​ទៅ​ស្នាក់​នៅ​ជា​មួយ​ក្រុម​គ្រួសារ​របស់​ពួក​គេ​នៅ​សហរដ្ឋ​អាមេរិក។

លោកស្រី​​អនុ​ប្រធានាធិបតី​អាមេរិក​កំពុង​​ធ្វើ​​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​៣​ថ្ងៃ​នៅ​ប្រទេស​ប៉ូឡូញ និង​រ៉ូម៉ានី​ដើម្បី​ពិភាក្សា​ជា​មួយ​សម្ព័ន្ធ​មិត្ត​​អំពី​​ការ​វាយ​ប្រហារ​យោធា​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ លោក​ស្រី​​បាន​ជួប​លោក​នាយក​រដ្ឋ​មន្ត្រី​ប៉ូឡូញ Mateusz Morawiecki ដើម្បី​សម្រប​​សម្រួល​ចំពោះ​ការ​ឆ្លើយ​តប​អន្តរជាតិ​​​ពី​ជម្លោះ​ដែល​បណ្តាល​ឲ្យ​​មាន​ជន​ភៀសខ្លួនជាង​២​លាន​នាក់​ពី​អ៊ុយក្រែន ក្នុង​នោះ​មាន​១.២​លាន​នាក់​ឆ្លង​ចូល​ប្រទេស​ប៉ូឡូញ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម