Connect with us

ព័ត៌មានអន្ដរជាតិ

ទាហាន អ៊ុយក្រែន ដែលចុះចាញ់ រុស្ស៊ី សារភាពថា បានបាញ់លើជនស៊ីវិល (មានវីដេអូ)

បានផុស

នៅ

វីដេអូមួយដែលបានចេញផ្សាយដោយសារព័ត៌មាន Sputnik បានឲ្យដឹងថា ទាហាន​អ៊ុយក្រែន​ដែល​ចុះចាញ់​កងកម្លាំងរុស្ស៊ីបាន​បញ្ជាក់​ថា ​ពួកគេពិតជា​បើក​ការ​បាញ់​ប្រហារ​លើ​ជន​ស៊ីវិលប្រាកដមែន ។

ទាហានទាំងនោះ​បានសារភាពថា ពួកគេក៏បាន​ប្រើ​ប្រជាជន​ជា​ខែល​ការពារ​មនុស្ស​ប្រឆាំង​នឹង​កងកម្លាំង​ប្រដាប់​អាវុធ​រុស្ស៊ី​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​យោធា​ពិសេសនៅអ៊ុយក្រែនផងដែរ ។

ទន្ទឹមនោះ វាកើតឡើង ស្របពេលដែលមានការចោទប្រកាន់រុស្ស៊ីថាបានបើកការបាញ់ប្រហារលើជនស៊ីវិលនៅទីក្រុង Mariupol ។

គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍នេះ អ្នកជាតិនិយមអ៊ុយក្រែននៅទីក្រុង Mariupol បានប្រើប្រាស់ជនស៊ីវិលប្រហែល ១៥០ នាក់ធ្វើជាខែលការពារខ្លួន ហើយបានបើកការបាញ់ប្រហារមកលើយោធារុស្ស៊ី ខណៈទង្វើនេះត្រូវបានក្រសួងការពារជាតិរុស្ស៊ីចាត់ទុកដូចជាការចាប់ជនស៊ីវិលធ្វើចំណាប់ខ្មាំងដូច្នោះដែរ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ លោក ពូទីន យល់ព្រមបញ្ជូនអ្នកស្ម័គ្រដែលចង់ជួយ រុស្ស៊ី ទៅកាន់ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម