ព័ត៌មានអន្ដរជាតិ
កាន់តែក្តៅ! លោក បៃដិន ហៅលោក ពូទីន ថាជា “ឧក្រិដ្ឋជនសង្គ្រាម” (មានវីដេអូ)
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានហៅលោក វ្លាឌីមៀរ ពូទីន ថា “ឧក្រិដ្ឋជនសង្គ្រាម” ជាលើកដំបូង។

ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីព្រឹត្តិការណ៍មួយនៅឯសេតវិមានកាលពីថ្ងៃពុធទី១៦ខែមីនា លោក នៃដិន បាននិយាយថា “ខ្ញុំគិតថា គាត់គឺជាឧក្រិដ្ឋជនសង្គ្រាម”។
នៅព្រឹកថ្ងៃដដែលនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា សហរដ្ឋអាមេរិកកំពុងសម្លឹងមើលយ៉ាងដិតដល់ ដើម្បីកំណត់ថាតើកងកម្លាំងរុស្ស៊ីមានចេតនាវាយប្រហារលើជនស៊ីវិលឬក៏អត់។

នៅពេលសួរឲ្យពន្យល់អំពីការអត្ថាធិប្បាយពីប្រធានាធិបតីបន្ថែមទៀត អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានអះអាងថា លោក បៃដិន គឺនិយាយចេញពីបេះដូងរបស់គាត់ ហើយនិយាយចេញពីអ្វីដែលយើងបានឃើញតាមកញ្ចក់ទូរទស្សន៍ ដែលជាសកម្មភាពព្រៃផ្សៃរបស់ជនផ្តាច់ការដ៏ឃោរឃៅ តាមរយៈការលុកលុយរបស់គាត់លើប្រទេសផ្សេង។
ទោះជាយ៉ាងណាក៏ដោយ លោកស្រីបានបន្ថែមថា ដំណើរការផ្លូវច្បាប់ដើម្បីស៊ើបអង្កេតការបញ្ជាក់អំពីឧក្រិដ្ឋកម្មសង្គ្រាម នៅតែបន្តនៅក្រសួងការបរទេស៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក Zelensky ជំរុញឲ្យមន្រ្តីជាន់ខ្ពស់រុស្ស៊ី លាលែងតំណែង ប្រយ័ត្នហួសពេល
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


