Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ជំរុញឲ្យមន្រ្តីជាន់ខ្ពស់រុស្ស៊ី លាលែងតំណែង ប្រយ័ត្នហួសពេល

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskly បានអំពាវនាវដោយផ្ទាល់ ដល់មន្ត្រីជាន់ខ្ពស់រុស្ស៊ី និងឥស្សរជនប្រព័ន្ធផ្សព្វផ្សាយឲ្យលាលែងពីតំណែង ហើយប្រកាន់ជំហរប្រឆាំងនឹងការវាយលុកប្រទេសរបស់គាត់។

ថ្លែងក្នុងសុន្ទរកថាពេលរាត្រីពីរដ្ឋធានី កៀវ របស់អ៊ុយក្រែន លោក Zelensky បានថ្លែងដោយផ្ទាល់ទៅកាន់មន្ត្រីទាំងអស់នៃសហព័ន្ធរុស្ស៊ី។

This image has an empty alt attribute; its file name is ukrainian-president-volodymyr-zelensky-speaking-at-a-podium-with-a-ukrainian-flag-in-the-background-1024x576.webp

លោក Zelensky និយាយថា “ប្រសិនបើអ្នកបន្តកាន់តំណែង ប្រសិនបើអ្នកមិនប្រឆាំងនឹងសង្រ្គាមទេ សហគមន៍អន្តរជាតិនឹងដកហូតអ្វីៗគ្រប់យ៉ាង។ អ្វីគ្រប់យ៉ាងដែលអ្នករកបានក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ រឿងនេះត្រូវបានធ្វើរួចហើយ”។

លោក​​បន្ត​ថា “​ប្រព័ន្ធ​ឃោសនា​ក៏​ដូចគ្នា​ដែរ។ អំណាចទី៤នៅក្នុងប្រទេសរុស្ស៊ី។ ប្រសិនបើអ្នកបន្តធ្វើការសម្រាប់ការឃោសនា អ្នកកំពុងធ្វើឲ្យខ្លួនអ្នកប្រឈមមុខនឹងហានិភ័យ ធំជាងការចាកចេញទៅទៀត”។

លោកបញ្ជាក់ថា “លាឈប់ទៅ! គ្មានការងារធ្វើពីរបីខែ ប្រសើរជាងត្រូវអន្តរជាតិធ្វើទុក្ខបុកម្នេញអ្នក ពេញមួយជីវិត”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ទីបំផុត អ៊ុយក្រែន បង្ហាញទំហំនៃការខូចខាត ចាប់តាំងពីរុស្ស៊ី វាយលុក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម