ព័ត៌មានជាតិ
សម្តេច ហ៊ុន សែន ៖ ការិយាល័យល្អ មិនមែនជាអាទិភាពសម្រាប់មន្ត្រីកម្ពុជាទេ តែជម្រក និងសេចក្តីត្រូវការរបស់កុមារទេដែលជាអាទិភាព
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការិយាល័យល្អមិនមែនសម្រាប់តម្រូវរបស់មន្ត្រីកម្ពុជាទេ ក៏ប៉ុន្តែជម្រក និងសេចកីត្រូវការរបស់កុមារទៅវិញទេដែលជាអាទិភាពរបស់កម្ពុជា។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងបែបនេះទៅកាន់លោកបណ្ឌិត DEREJE WORDOFA ប្រធានអង្គការភូមិកុមារ SOS អន្តរជាតិដែលត្រូវបានអនុញ្ញាតឲ្យចូលជួបសម្តែងការគួសមនៅវិមានសន្តិភាពនារសៀលថ្ងៃទី ១៧ ខែ មីនា ២០២២នេះ ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីជំនួបនោះថា សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការរីករាយក្នុងភាពជាដៃគូជាមួយអង្គការភូមិកុមារ SOS អន្តរជាតិ ដោយសម្តេចបានបានបញ្ជាក់ថា ចំណងទាក់ទង ២០ឆ្នាំ មិនមានការថយចុះ បានបង្ហាញនូវភាពរឹងមាំនៃភាពជាដៃគូរបស់ភូមិកុមារ SOS អន្តរជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។
សម្ដេចតេជោ បានអះអាងថា ៖«នៅលើពិភពលោកយើងនេះ មិនមានប្រទេសណាដែលរងគ្រោះខ្លាំងជាងប្រទេសកម្ពុជានោះទេ តែទោះជាយ៉ាងណាក៏ដោយ ក៏កម្ពុជាមិនអនុញ្ញាតឲ្យកុមារកម្ពុជាអត់បាយស្លាប់នោះទេ។ ការិយាល័យល្អមិនមែនជាអាទិភាពសម្រាប់មន្ត្រីកម្ពុជាទេ ប៉ុន្តែជម្រក និងសេចកីត្រូវការរបស់កុមារទេដែលជាអាទិភាពរបស់កម្ពុជា»។ សម្ដេចតេជោ ក៏បានឯកភាពជាមួយអង្គការភូមិកុមារ SOS អន្តរជាតិលើការមើលថែរក្សាអប់រំកុមារធ្វើយ៉ាងណាឱ្យពួកគាត់មានចំណេះវិជ្ជាអាចរកការងារធ្វើ និងអាចបម្រើការងារ ឬអាចប្រកបអាជីវកម្មតាមក្តីសុបិន្តរបស់ពួកគាត់ ។

ចំណែក លោកបណ្ឌិត DEREJE WORDOFA ប្រធានអង្គការភូមិកុមារ SOS អន្តរជាតិវិញ បានលោកឡើងថា លោកពិតជាមានសេចកី្តរំភើបយ៉ាងខ្លាំងជាមួយនឹងសុន្ទរកថារបស់សម្ដេចតេជោដែលឆ្លុះបញ្ចាំងអំពីការបារម្ភ និងការយកចិត្តទុកដាក់ដល់សុខមាលភាព និងអនាគតរបស់កុមារ ។
ឆ្លៀតឱកាសនេះ លោកបានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានអនុញ្ញាតឲ្យអង្គការភូមិកុមារ SOS អន្តរជាតិធ្វើជាដៃគូកន្លងមក ហើយដៃគូនេះទៀតសោត បានអនុញ្ញាតឲ្យអង្គការមានដំណើរការកាន់តែខ្លាំងឡើងក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ ក្នុងការបំពេញបេសកកម្មជួយដល់កុមារនឹងផ្ដល់ជូនកុមារនូវក្រុមគ្រួសារ និងកី្តស្រលាញ់ការមើលថែទាំ និងជាពិសេស ការអប់រំ ដើម្បីជួយដល់កុមារទាំងនោះឲ្យបានប្រែក្លាយសុបិនរបស់គេក្លាយជាការពិត។លោកក៏បានធ្វើការប្ដេជ្ញាជូនសម្តេចតេជោថា អង្គការអេសអូអេស និងប្រឹងប្រែងបន្ថែមទៀត ដើម្បីជួយដល់កុមារឲ្យកាន់តែច្រើនឡើងក្នុងការសម្រេចបាននូវក្តីសុបិន្តរបស់គេ៕
ដោយ ៖ ណារី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


