ព័ត៌មានជាតិ
លោក វេង សាខុន៖ បញ្ហាប្រឈមមួយចំនួនធ្វើឱ្យប៉ះពាល់ដល់វិស័យស្បៀងនៅកម្ពុជា
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថាវិស័យស្បៀងបាននិងកំពុងដើរតួនាទីក្នុងការធានាសន្តិសុខស្បៀង បង្កើតការងារ បង្កើនប្រាក់ចំណូល និងទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ។

ប៉ុន្តែបច្ចុប្បន្នវិស័យនេះ បាននិងកំពុងប្រឈមនូវបញ្ហាមួយចំនួន ដែលទាមទារឱ្យមានដំណោះស្រាយឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ថ្លែងបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០២១ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២២ នៅថ្ងៃទី ២១ មីនានេះ លោករដ្ឋមន្ត្រីបានបន្តថា បញ្ហាប្រឈមមួយចំនួននោះរួមមាន ១. ផលិតភាពផលិតកម្ម ការធ្វើពិពិធកម្ម និងពាណិជ្ជបនីយកម្មនៅមានកម្រិត កង្វះការវិនិយោគលើការកែច្នៃ គុណភាពកសិផលនៅមិនទាន់ឆ្លើយតបតាមតម្រូវការទីផ្សារ លទ្ធភាពប្រកួតប្រជែងមានក្រមិត សត្វល្អិតបំផ្លាញដំណាំ ជំងឺឆ្លងរុក្ខជាតិ និងសត្វជាដើម។
២. ការប្រែប្រួលអាកាសធាតុ ការងារស្រាវជ្រាវ និងសេវាផ្សព្វ ផ្សាយកសិកម្ម និងទីផ្សារមិនទាន់មានប្រសិទ្ធភាពខ្ពស់នៅឡើយ។ ៣. ប្រព័ន្ធស្រោចស្រពតាមលក្ខណៈសន្សំសំចៃទឹក លើដីស្រែចម្ការ និងកសិដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រកសិកម្មនៅមិនទាន់គ្រប់គ្រាន់។ ៤. ការគ្រប់គ្រង និងការប្រើប្រាស់ដីកសិកម្មឱ្យចំគោលដៅ និងសក្តានុពល ភាពនៅតាមភូមិសាស្រ្តនីមួយៗស្ថិតនៅតែជាបញ្ហា។
៥. ការទប់ស្កាត់បទល្មើសព្រៃឈើ ជលផល ការនាំចូលសត្វ និងសម្ភារកសិកម្មខុសច្បាប់នៅមានកម្រិត។ ៦. ខ្វះទីផ្សារលក់ផលិតផល ។ ៧. សកម្មភាពកាប់រានហ៊ុមព័ទ្ធដីព្រៃឈើ ព្រៃលិចទឹក ដោយខុសច្បាប់ នៅតែកើតមាន។
លោករដ្ឋមន្ត្រី បានអំពាវនាវ និងស្នើសុំយ៉ាងទទួចឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់មេត្តាជួយផ្តល់កិច្ចសហការឲ្យបានទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀត ជាពិសេសថ្នាក់ដឹកនាំក្រសួង អង្គភាពជំនាញ មន្រ្តីរាជការ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្រូវយកចិត្តទុកដាក់ដោយស្មារតីទទួលខុសត្រូវអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ពិសេសការអនុវត្តគោល នយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩ -២០២៣ ធ្វើយ៉ាងណាសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ ២០៣០-២០៥០។
លោករដ្ឋមន្ត្រី បានណែនាំដល់មន្ត្រីចូលរួមក្នុងអង្គសន្និបាតធ្វើការពិភាក្សាឱ្យបានស៊ីជម្រៅ ផ្លាស់ប្តូរបទពិសោធន៍ រិះរកគ្រប់មធ្យោបាយដើម្បីដោះស្រាយបញ្ហាប្រឈម ជួយតម្រង់ទិស ដោយត្រូវពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយនូវប្រធានបទជាអាទិភាពមួយចំនួនដែលពាក់ព័ន្ធទៅនឹងបទអន្តរាគមន៍របស់អន្តរ-ក្រសួងពាក់ព័ន្ធ អង្គភាពជំនាញក្រោមឱវាទ និងវិស័យឯកជន លើវិធានការគន្លឹះនៃការស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងបរិបទជំងឺកូវីដ-១៩ ក្នុងគោលដៅជួយជំរុញការអភិវឌ្ឍវិស័យកសិកម្ម ប្រកបដោយនិរន្តរភាព បរិយាប័ន្ន និងប្រសិទ្ធភាពខ្ពស់ ស្របតាមនិន្នាការនៃការរីកលូតលាស់យ៉ាងឆាប់រហ័សនៃបដិវត្តន៍ឧស្សាហកម្មទី៤.០ ពិសេសក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ របស់រាជរដ្ឋាភិបាល៕សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


