Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកកាសែត អ៊ុយក្រែន បាត់ខ្លួននៅតំបន់ប្រយុទ្ធ ១០ ថ្ងៃមកហើយ នៅមិនទាន់មានដំណឹង

បានផុស

នៅ

អ្នកកាសែតថតរូបជនជាតិអ៊ុយក្រែនម្នាក់ឈ្មោះ Maksym Levin ត្រូវបានគេឃើញ និងឮចុងក្រោយកាលពីប៉ុន្មានថ្ងៃមុន ពេលកំពុងថតរូបនៅតំបន់ប្រយុទ្ធក្នុងទីក្រុងកៀវ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Markiyan Lyseiko ដែលជាមិត្តរបស់ Levin បានប្រាប់វិទ្យាស្ថាន Mass Information ថា គាត់បានឮ និងឃើញចុងក្រោយអ្នកកាសែតរូបនេះកាលពីថ្ងៃទី ១៣ ខែមីនា ហើយខ្លាចអ្នកកាសែតរូបនេះអាច “រងរបួស ឬត្រូវបានចាប់ខ្លួនដោយយោធារុស្ស៊ី” ។

គួរបញ្ជាក់ថា អ្នកកាសែតបរទេសចំនួន ៣,០០០ នាក់កំពុងធ្វើការនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែ ៦ នាក់ត្រូវបានសម្លាប់ ជាច្រើននាក់ផ្សេងទៀតរងរបួស និង ២ នាក់ត្រូវបានចាប់ពង្រត់ដោយកងកម្លាំងរុស្ស៊ី ចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈ មក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Sun

ចុចអាន ៖ រុស្ស៊ី យល់ព្រមបទឈប់បាញ់ក្នុងតំបន់មួយរបស់ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម