Connect with us

ព័ត៌មានអន្ដរជាតិ

ចុងភៅល្បីល្បាញ តួកគី ចាប់ដៃគូជាមួយ Ronaldo បើកហាងនៅ អង់គ្លេស

បានផុស

នៅ

ចុងភៅតួកគីដ៏ល្បីល្បាញទាំងនៅក្រៅ និងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Burak Ozdemir ឬត្រូវបានគេស្គាល់ឈ្មោះមួយទៀតថា CZN Burak នឹងចាប់ដៃគូជាមួយតារាបាល់ទាត់ Cristiano Ronaldo បើកភោជនីយដ្ឋានមួយកន្លែងនៅទីក្រុងឡុងដ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​រៀបចំ​ដោយ​សាលាក្រុង Bursa Metropolitan កាលពីថ្ងៃអាទិត្យ លោក Ozdemir បាន​ប្រកាស​ថា​ភោជនីយដ្ឋាន​នេះ​នឹង​បើកនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២។

ដោយត្រូវបានគេស្គាល់ថា​ជា Smiley Bae មេ​ចុង​ភៅ​វ័យ ២៨ ឆ្នាំរូបនេះ​មាន​ភោជនីយដ្ឋាន​ចំនួន ៣ នៅ​អ៊ីស្តង់ប៊ុលផងដែរ។ Burak គឺជា​បុគ្គល​ដ៏​ល្បីល្បាញ នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ដែល​មាន​អ្នក​តាមដាន​ច្រើន​ជាង ៥៧ លាន​នាក់​នៅ​លើ TikTok និង ៣២ លាន​នាក់​នៅ​លើ Instagram ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖AA

ចុចអាន៖Floyd Mayweather ពីជីវិតតោកយ៉ាក រហូតក្លាយជាអ្នកប្រដាល់ល្បីល្បាញ និងមានជាងគេបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម