ព័ត៌មានជាតិ
សម្តេចតេជោ ព្រមានទុកមុនក្រុមចោរកម្មនៅក្រុងសៀមរាបឲ្យដកខ្លួនជាបន្ទាន់
ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែនបានព្រមានដល់ក្រុមចោរកម្មកុំហ៊ានប្រព្រឹត្តិបទល្មើសនៅក្រុងសៀមរាបថានឹងមិនអាចរួចខ្លួនទេ ហើយគួរតែដកខ្លួនជាបន្ទាន់។
ថ្លែងក្នុងពិធីសម្ពោធផ្លូវ ៣៨ ខ្សែនៅក្រុងសៀមរាបនៅព្រឹកមិញនេះ សម្តេចតេជោបានព្រមានទុកមុនថា អ្នកដែលប្រព្រឹត្តិអនាចារ ចោរលួចចោរប្លន់ ត្រូវតែដកខ្លួន។ មុខសញ្ញាជនសង្ស័យមិនអាចគេចខ្លួនបានទេ។ តាមរយៈប្រព័ន្ធកាមេរ៉ាកាន់តែទំនើបភ្ជាប់នៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ ខ្សែ សមត្ថកិច្ចមិនពិបាកក្នុងការកំណត់អត្តសញ្ញាណជនល្មើស អាចឈានទៅចាប់ខ្លួនបានភ្លាមៗ។

ការអភិវឌ្ឍផ្លូវទាំង ៣៨ ខ្សែនៅក្រុងសៀមរាបក្រៅពីគិតគូរពីបរិស្ថាន និងសោភណភាព ក៏មានភាពប្រទាក់ក្រឡាគ្នារវាងហេដ្ឋារចនាសម្ព័ន្ធជាមួយប្រព័ន្ធគាំពារខាងផ្នែកសន្តិសុខ និងប្រព័ន្ធកាមេរ៉ាសុវត្ថិភាពទីក្រុង ដើម្បីធានាសុខសុវត្ថិភាពដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ ខ្សែនេះ ក៏ជាបណ្ដាញផ្លូវមេដ៏មានសារៈសំខាន់ ក្នុងការតភ្ជាប់ប្រទាក់ក្រឡាពីទីប្រជុំជនក្រុងសៀមរាប ទៅកាន់តំបន់ដាច់ស្រយាលនៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា ដែលនឹងជួយសម្រួលដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ក្នុងខេត្ត សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង និងកាត់បន្ថយពេលវេលាក្នុងការដឹកជញ្ជូន និងចរាចរណ៍ទំនិញគ្រប់ប្រភេទ។
ក្នុងពេលចុះទៅពិនិត្យគម្រោងព្រលានយន្តហោះខេត្តសៀមរាបកាលពីម្សិលមិញនេះ សម្តេចតេជោបានប្រសិទ្ធិនាមខេត្តសៀមរាបជាតារារៈនៅទិសឧត្តរ ដែលនឹងជំរុញខេត្តទេសចរណ៍ដ៏ធំនេះលើការវិនិយោគ និងទាក់ទាញភ្ញៀវទេសចរណ៍តាមរយៈអភិវឌ្ឍប្រព័ន្ធហេដ្ឋារចសម្ព័ន្ធប្រទាក់ក្រឡាគ្នា សម្រួលការធ្វើដំណើរដែលនឹងចូលរួមអភិវឌ្ឍនិងលើកស្ទួយដល់ជីវភាពប្រជាពលរដ្ឋ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


