សន្តិសុខសង្គម
គ្រូតឿ ត្រូវសមត្ថកិច្ចខេត្តកណ្ដាល ហៅមកធ្វើការអប់រំ
បុរសម្នាក់ ដែលតែងតែបង្ហោះវីដេអូប្លែកៗជាច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលគេស្គាល់ថា គ្រូតឿ ឥឡូវនេះសមត្ថកិច្ចនគរបាលខេត្តកណ្ដាល បាននាំខ្លួនមកធ្វើការអប់រំ។

នេះបើតាមការបង្ហោះរបស់លោក ផេង វណ្ណៈ បានឲ្យដឹងថា ទីបំផុតសមត្ថកិច្ចនគរបាលខេត្តកណ្ដាល ក្រោមការដឹកនាំបញ្ជារបស់ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការខេត្តបានកោះហៅគ្រូតឿមកវាស់កម្ពស់នៅប៉ុស្តិ៍រដ្ឋបាលឃុំវិហារសួគ៌ហើយនៅព្រឹកនេះ ដើម្បីធ្វើការអប់រំ និង ធ្វើកិច្ចសន្យាបញ្ឈប់ដើរធ្វើរឿងឆ្កួតលីលាបន្តទៀត។


គួរបញ្ជាក់ថា បុរសរូបនេះ ឬលោកគ្រូតឿម្នាក់នេះ តែងតែធ្វើការបង្ហោះវីដេអូប្លែកជាច្រើននៅលើហ្វេសប៊ុករបស់ខ្លួន មានដូចជាក្បាច់គុន បំបាំងកាយ រត់ចូលឡាន ហើយបានតាំងខ្លួនមានសិល្បវិជ្ជា និងវីដេអូចុងក្រោយនោះ គឺហូបអាចម៍គោ ដែលផ្ទុះការពេញមិនពេញចិត្តពីប្រជាជនជាខ្លាំង៕
អត្ថបទ៖ ផានិត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


